ក្រុមស្ទាវ​ដាវ​សា​ម៉ូ​រ៉ៃ​ចូល​កាប់​យុវជន​ម្នាក់​ដល់​ក្នុងផ្ទះ និង​វាយកម្ទេច​ម៉ូតូ​៤​គ្រឿង​នៅខណ្ឌពោធិសែនជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2016 ក+ ក-

​ភ្នំពេញ៖យុវជន​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​លលាដ៍ក្បាល​សន្លប់​នៅនឹងកន្លែង និង​ម៉ូតូ​៤​គ្រឿង​ទៀត​ត្រូវ​រង​ការ​វាយកម្ទេច​ពី​ក្មេងស្ទាវ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​មួយក្រុម ចូលទៅ​កាប់ និង​វាយ​ដល់​ក្នុងផ្ទះ​ជនរងគ្រោះ​។​សមត្ថកិច្ច​ថា ជា​រឿង​គំនុំ ប៉ុន្តែ​នៅ​មិនទាន់​ចាប់បាន​ក្រុម​ជនបង្ក​ហេតុ​ទាំងនោះ​នៅឡើយ​ទេ​។​

យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ដាច់​របើក​លលាដ៍ក្បាល​មួយ​ដុំ​សន្លប់​នៅ​កន្លែង និង​ម៉ូតូ​ចំនួន​៤​គ្រឿង​បាន​រង​ការខូចខាត​បាក់បែក​កុង​ទ័​រ ក្នុងនោះ​មាន​ម៉ូតូ​២​គ្រឿង ត្រូវបាន ដាច់​ស្លាក​លេខ​ទាំងស្រុង បន្ទាប់ពី​មាន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នីគ្នា​ជាង​១០​នាក់ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​កាប់​ប្រហារ​ផ្តាច់ជីវិត រួច​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ភ្ញៀវ​នៅក្នុង​ហាង​រត់​ជាន់ជើងគ្នា កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះល្វែង​លេខ B26 លក់​ភេសជ្ជ​: យីហោ Honey Milk’s តាមផ្លូវ​បេតុង ខាងកើត​ជាប់​របង​វិទ្យាល័យ​ជម្ពូ​វ័ន ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ អ៊ូ សុខ​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត ត្រូវជា​កូន​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ រង​ការកាប់​បណ្តាល​ឲ្យ​របើក​លលាដ៍ក្បាល​មួយ​ដុំ និង​ស្នាម​មុត​រយ​´ ត្រូវ​គ្រូពេទ្យ​ដេរ​៧​ថ្នេរ សន្លប់​ឈឹង​នៅនឹងកន្លែង ។​

ក្រៅពី​កាប់​យុវជន​ខាងលើ​ឲ្យ​របួស ក្រុម​ដាវ​សា​ម៉ូ​រ៉ៃបាន​វ​សយ​កម្ទេច​ម៉ូតូ​ចំនួន​៤​គ្រឿង​ឲ្យ​រង​ការខូចខាត​បាក់បែក និង​ដាច់​ស្លាក​លេខ​បាត់ ៖

ទី​១- ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-0748 បែក​កុង​ទ័​រ ជា​ម៉ូតូ​របស់​ជនរងគ្រោះ ។​

ទី​២- ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1EF-5012 មាន​ម្ចាស់​ឈ្មោះ ហ៊ួ​រ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ សិស្សសាលា រស់នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ( ម៉ូតូ​ត្រូវបាន​ជនល្មើស កាប់​យក​ស្លាក​លេខ​ទៅ​បាត់ និង​បែក​កុង​ទ័​រ ) ។

ទី​៣- ម៉ូតូ​ម៉ាក ហុងដា សេ​១១០ សេរី​២០១២ ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-5518 ជា​ម៉ូតូ របស់​ម្ចាស់​ឈ្មោះ អេង សុខ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្សសាលា រស់នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ( ម៉ូតូ​ត្រូវបាន​ជនល្មើស កាប់​យក​ស្លាក​លេខ​ទៅ​បាត់ និង​បែក​កុង​ទ័​រ ) ។

​ទី​៤- ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ស លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-2418 មាន​ម្ចាស់​ឈ្មោះ ម៊ិ​ល យ៉ុង​វ៉ាន់​សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្សសាលា រស់នៅ​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម្ចាស់​ម៉ូតូ​ទាំង​៣​គ្រឿង​ខាងលើ ជា​ភ្ញៀវ ចូល​ហូប​ភេសជ្ជ​:​នៅផ្ទះ​កើតហេតុ​ពុំមាន​រងរបួស​ទេ​ព្រោះ​បាន​រត់គេច​ផុតពី​ផ្លែដាវ​របស់ ក្រុមក្មេងស្ទាវ​ទាំងនោះ ។​

តាម​សម្តី​បងប្រុស​របស់​ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ​បានឱ្យដឹងថា មុនពេល​កើតហេតុ ផ្ទះ​របស់គាត់​មាន​ភ្ញៀវ​ចូល​ហូប ៦​ទៅ​៧​នាក់ ចំណែក​ជនរងគ្រោះ​ត្រូវជា​ប្អូនបង្កើត កំពុង​អង្គុយ លាយ​ម្សៅ សម្រាប់ធ្វើ​នំ​លក់​នៅ​ខាងក្រោយ​កន្លែង​ចង្ក្រាន​បាយ ។​លុះដល់​វេលា​ខាងលើ ស្រាប់តែ​លេចមុខ​ក្មេងស្ទាវ​មួយក្រុម​ជាង​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង មក​ឈប់​ពី​ខាងមុខផ្ទះ​ប្រដាប់​ទៅ​ដាវ​សាំ​ម៉ូ​រ៉ៃ កាន់​នឹង​ដៃ​ដើរ​ចូលទៅ​កាប់​ប្រហារ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​លាយ​ម្សៅ​ជាមួយ​ម្តាយ​បង្ក​ឱ្យ​ផ្អើល​ពេញ​ផ្ទះ ធ្វើឱ្យ​ភ្ញៀវ​រត់គេច​ជាន់ជើងគ្នា ហើយ​ក្រុម​ជនល្មើស​ទាំងនោះ កាប់​វាយ​ទៅលើ​ម៉ូតូ និង​កាប់​យក​ស្លាក​លេខ​ម៉ូតូ​២​គ្រឿង ហើយ​នាំគ្នា ឡើង​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់អស់​។

​ក្រោយ​កើតហេតុ ទើប​ក្រុមគ្រួសារ​ជនរងគ្រោះ មកប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ ឱ្យជួយ​អន្តរាគមន៍ និង​ដាក់​បណ្តឹង​ឱ្យជួយ​ស្រាវជ្រាវ ៕​ដោ​យ៖សួង សាម​deswaaavgtfrccfrdewbb