Ronaldinho អាចមក​លេង​នៅ​អង់គ្លេស ខណៈ​ក្លិប​ធំ​មួយចំនួន​កំពុង​ទាក់ទង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2016 ក+ ក-

បាល់ទាត់​៖​យោងតាម​សារព័ត៌មាន The Sun បាន​ផ្សាយ​ថា កីឡាករ​ជើងចាស់​ប្រេ​ស៊ី​ល Ronaldinho អាច​នឹង​មក​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ English Premier League (EPL) ជា​លើកដំបូង បន្ទាប់ពី​មាន​ក្លិប​មួយចំនួន​កំពុង​ទាក់ទង​។​
​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ធ្លាប់​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​នៅ តាម​បណ្ដា​ប្រទេស​ធំៗ​ជាច្រើន​កន្លងមក មានដូចជា ប្រេ​ស៊ី​ល បារាំង អេ​ស្ប៉ា​ញ អ៊ីតាលី និង​ម៉ិ​ក​ស៊ិ​ក ហើយ​រំពឹងថា​នឹង​អាច​លេង​បាល់​យ៉ាងតិច ៤​ឆ្នាំ​ទៀត​មុននឹង​ព្យួរ​ស្បែកជើង​បញ្ចប់​អាជីព​។​
​គួរ​បញ្ជាក់ថា Ronaldinho បច្ចុប្បន្នកំពុង​ចុះ​កុងត្រា​លេង​រយៈពេល​ខ្លី​ជាមួយ Fluminense ក្នុងការ​ប្រកួត​កម្មវិធី​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​អាមេរិក ហើយ​គេ​នឹង​ទំនេរ​ពី​ការលេង​បាល់ទាត់​នៅ​ខែក្រោយ​។ ទោះជា​យ៉ាងណាក៏ដោយ មិនទាន់មាន​ប្រភព​បញ្ជាក់​ច្បាស់​ថា​ក្លិប​ណាខ្លះ​នៅ​អង់គ្លេស​ចង់បាន រូបគេ​នៅឡើយ​៕

ronaldinho