ខេត្តបាត់ដំបង​ប្រារព្វ​ខួប​អនុ​ស្សវ​រី​យ៍​លើក​ទី​៣៧ ​នៃ​ទិវា​ជ័យជំនះ​ ៧​មករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2016 ក+ ក-

​បាត់ដំបង​៖នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​អនុ​ស្សវ​រី​យ៍​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​៧​មករា នៅ​មហោស្រព​ស្ទឹង​សង្កែ ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ឧ​ត្ត​សេនីយ៍​ទោ ជា រស់ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​នាំចុំវិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ជាច្រើន​នាក់​ចូលរួម​ផងដែរ​។​

​នា​ឱកាស​នោះ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាន​ថ្លែង​រំឭក​ពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​ក្នុងសម័យ​នៃ​របប​វាលពិឃាត​កម្ពុជា​ប្រជាធិបតេយ្យ និង​បានកោតសរសើរ​ចំពោះ​ការរីកចម្រើន​ដ៏​មហិមា​គួរ​ឲ្យ​មោទនភាព​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លងមកនេះ​។​បន្ទាប់មក​លោក ច័​ន្ច សុផល បាន​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​មុនពេល​បញ្ចប់​អង្គពិធី​ដ៏​អធិក​អធម៌​នេះ​៕​ដោ​យ៖​សុផល​dxszaaavgfcdbbbfcdrecccgtfrdddgfteffffgvcgeee