ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ អ្នកបើក​ម៉ូតូ​របួស​បាក់ដៃ​ឆ្វេង​ នៅ​ស្រុក​ជុំ​គី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

​ខេត្តកំពត ៖ ម៉ូតូ​សង់​បើក​បុក​គោយន្ត ខណៈ​គោយន្ត​កន្ត្រៃ​បើក​បត់ គ្មាន​ដឹង​ឆ្វេង​ស្តាំ បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ​រង របួសធ្ងន់ បាក់ដៃ​ខាងឆ្វេង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ចំណុច ចន្លោះ​បង្គោល​៦១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី​។​

​សម​ត្ត​កិច្ច​ចរាចរណ៍​ស្រុក​ជុំ​គី​រី បាន​ប្រាប់​ឲ្យ​ម​ដឹងថា ជនរងគ្រោះ​បើក​ម៉ូតូ ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-5874 មានឈ្មោះ​សែ ជុំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គោក​កណ្តាល ឃុំ​ផុង ស្រុក​បរ​សែត ខេត្តកំពង់ស្ពឺ​(​របួសធ្ងន់ និង​បាក់ដៃ​ខាងឆ្វេង​)​។ ចំណែក​អ្នក បើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ​លន់ វីរៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​មិន​រង គ្រោះ​អ្វី​ឡើយ​)​។ មន្ត្រីនគរបាល​ដដែល​បន្តថា​ម៉ូតូ​បើកបរ​ពីក្រោយ​គោយន្ត​កន្ត្រៃ​ក្នុងទិសដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​កន្លែងកើតហេតុ​គោយន្ត​ដែល​បើក​ពី​ខាងមុខ បាន​បត់​មក​ខាងឆ្វេង​ដៃ​ដោយ​មិន​មើល​ឆ្វេង​ស្តាំ​ក៏​បណ្តាល​ឲ្យ​ខាង​ម៉ូតូ​បុក បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្តងទៅ ។​

​ក្រោយ​ហេតុការណ៍​ភ្លាម​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ត្រូវគេ​ដឹក​នាំយកទៅ​ព្យាបាល​នៅ​ពេទ្យ​ឯ​ខេត្តតាកែវ​។ ដោយឡែក វត្ថុតាង ម៉ូតូ និង​គោយន្ត កំពុងតែ​រក្សាទុក​នៅឯ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គី​រី ដើម្បី​ដោះស្រាយ គ្នា​ទៅ​ថ្ងៃក្រោយ ៕​ដោ​យះ​អ៊ួ​ង វឹង​gvfcaaafrdsbbvgfdcc