PSG ចង់បាន Marko Arnautovic របស់ Stoke City
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

បាល់ទាត់៖​តាម​សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹងថា ក្លិប Paris Saint-Germain របស់​បារាំង​គ្រោង​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Marko Arnautovic បន្ទាប់ពី​កីឡាករ​រូបនេះ​បដិសេធ​មិន​ព្រម​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Stoke City​។
​ ​តាម​ប្រភព​ដដែល​បញ្ជាក់ថា ក្រុម Stoke City បាន​ឲ្យ​តម្លៃ​ខ្លួន​ទៅលើ​កីឡាករ Arnautovic ៨០០០០០​ផោន​បន្ថែមទៀត​ក្នុង​មួយ​សប្តាហ៍ តែ​កីឡាករ​រូបនេះ​បដិសេធ បន្ទាប់ពី​បាន​លេច​ឮថា មាន​ក្លិប​ជាច្រើន​ចង់បាន​រូបគេ​នោះ​។
​ ​Arnautovic បច្ចុប្បន្ននេះ​កំពុងតែ​បង្ហាញ​ទម្រង់​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ​ទើប មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង​គឺ​ក្រុម Paris Saint-Germain កំពុងតែ​ដាក់សំណើ​និង​ឲ្យ​តម្លៃ​ខ្លួន​ជាង​២​លាន​ផោន​ក្នុងការ​នាំយក ខ្សែប្រយុទ្ធ​រូបនេះ​មកកាន់​កីឡាដ្ឋាន Parc des Princ​។​
​ គួរ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Marko Arnautovic ផ្លាស់​ពី​ក្លិប Werder Bremen មកកាន់ Stoke City កាលពី​ឆ្នាំ​២០១៣​ហើយ​បាន​បង្ហាញខ្លួន​ឲ្យ​ក្លិប​ចំនួន​៧៨​ប្រកួត​និង​ស៊ុត បញ្ចូល​ទី​ចំនួន​១២​គ្រាប់​៕

art11.1