នាយក​រដ្ឋមន្ត្រីខ្មែរ​ប្តូរ​ចិត្ត មិន​ស្នើ​កែ​ច្បាប់​ឲ្យ​មេបក្សនយោបាយ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

ភ្នំពេញ​៖លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ពី​ការសម្រេច​ជាថ្មី ដោយ​មិន​ស្នើ​ឲ្យ​មានការ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​កំណត់​ឲ្យ​មេបក្សនយោបាយ​ទាំងអស់ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ ដូចដែល​លោក​ធ្លាប់​លើកឡើង​កាលពីពេល​ថ្មីៗ​នោះទេ​។

​លោកនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​មី​ទ្ទិញ​រម្លឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧ ឆ្នាំ ថ្ងៃជ័យ​ជម្នះ ៧​មករា នៅ​ទី​ស្នាក់​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខណ្ឌចំការមន នា​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នេះ​។​​ផ្ទុយពីមុនដែលលោកនាយក​រដ្ឋមន្ត្រី បានប្រកាស​ចង់​ឲ្យ​មានការ​កែប្រែ​ច្បាប់ឲ្យប្រធាន​គណបក្សនយោបាយ ត្រូវតែមាន​សញ្ជាតិ​ខ្មែរ​តែមួយ​ពី​កំណើត​។​

​លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៍​មាន​ប្រជា​ប្រី​យ៍​ភាព​រូបនេះ បាន​ថ្លែងថា មេបក្សនយោបាយ​ទាំងអស់ នៅ​កម្ពុជា អាច​បន្ត​រក្សា​សញ្ជាតិ​ច្រើន​បាន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឲ្យ​បាន​កាន់តែច្រើន​ ប៉ុន្តែ​កម្ពុជា​មិនអាច​ក្លាយជា​ចំណាប់ខ្មាំង​របស់​ទណ្ឌិតម្នាក់ ឬ​ពីរ​នាក់​បាន​នោះឡើយ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ជាក់​ផងដែរ​ថា ការសម្រេច​ឲ្យ​មេបក្សនយោបាយ​មាន​សញ្ជាតិ​ច្រើន គឺ​ចង់​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​ដែលមាន​សញ្ជាតិ​ច្រើន មានឱកាស​ចូលរួម​ធ្វើ​នយោបាយ​រួមគ្នា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ហើយ​ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨ នាពេល​ខាងមុខនេះ លោក​ប្រកាស​ស្វាគមន៍​ចំពោះ​គណបក្សនយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​៕ដោយ៖ខេមរាybgtaaa