សមត្ថកិច្ច​សែន​សុខ​បង្ក្រាប​រឹបអូសទូ​ហ្គេម​៤​គ្រឿង ឃាត់ខ្លួន​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

ភ្នំពេញ៖កាល​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ​ដឹកនាំ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឆ្មក់​ចុះ​ប​ង្គ្រា​ប​ទូរ​ហ្គេម បាន​ចំនួន​4​ទូរ និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ស្ថិតនៅ​ក្រុម​១១​ភូមិ ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខាងលើ​ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ ជា​លទ្ធផល​កម្លាំង​រប​ស់គ​ណៈ​បញ្ជារ​ការឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​និង​សម្ភា​រៈដក ហូត​បាន​ទូ​ហ្គេម​ចំនួន​៤​ទូរ មាន​ទូរ​ហ្គេម​បាញ់​ត្រី ចំនួន ១ ទូ​ហ្គេម​វាយ​ពុង​ចំនួន​៣​ទូ​ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា​កាលពី​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​កំលាំង​គណបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង​បាន ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១២​នាក់​ស្រី​១​នាក់ ទូ​ហ្គេម​បាញ់​ត្រី​មួយ​ទូរ និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួន​ម្ដង​រួចមកហើយ លុះ​នៅ​ព្រឹក​ថ្ងៃទី ៧ ខែមករា ឆ្នាំ​២០១៦​លោក អភិបាលរង​បាន​ឆ្មក់​ចុះ​ប​ង្គ្រា​ប​ទូ​ហ្គេម​បាញ់​ត្រី និង​ទូ​ហ្គេម​វាយ​ពុង​បាន​ចំនួន​៤​ទូ និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា​ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ខាងលើនេះ​ប្រមូលផ្តុំ​ដោយ​ក្មេង​ទំនើង​បងតូច​បងធំ​ដែល​តែងតែ​មកជួប​ជុំគ្នា​ហើយ​ជា​ជំរក​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​និង​លេងល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ​និង​ព្យាយាម​បង្ក្រាប​ជាច្រើន​លើ​ច្រើនសារ​យ៉ាងណាក៏ដោយ​ក៏​មិនចេះ​អស់​ដែរ​ហើយ​នេះ​ជា​លើក​៧​ហើយ ដែល​​គណបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ចុះ​ប​ង្គ្រា​ប​។​

បច្ចុប្បន្ន​ទូរ​ហ្គេម​ទាំង​៤​ទូ ត្រូវបាន​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​រឹបអូស​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដោយឡែក​មនុស្ស​៤​នាក់ ដែល​ឃាត់ខ្លួន​បាន​ខាងលើ​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕​ដោយ ៖ស សាម​

20160107_072330_6781 20160107_072345_6228 VID-20160107-WA0010_1530