Man United ត្រៀម​ប្រាក់​៦៥​លាន​ផោន​ទិញ Eden Hazard
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2016 ក+ ក-

បាល់ទាត់​៖​យោងតាម​កាសែត The Star បាន​ឲ្យ​ដឹង​ដ​ថា ក្លិប​បិសាច​ក្រហម Manchester United បាន​ត្រៀម​ប្រាក់​៦៥​លាន​ផោន​ដើម្បី​ទិញយក​ខ្សែបម្រើ Eden Hazard ពី​ក្លិប​តោ​ខៀវ Chelsea នៅ​ខែម​ករានេះ​។
​ ​ខ្សែបម្រើ​សញ្ជាតិ​បែ​ល​ហ្សិ​កវ័យ​២៥​ឆ្នាំ​រូបនេះ បាន​និយាយថា របស់​រូបគេ​ចង់​ចាក​ចេញពី​កីឡដ្ឋាន Stamford Bridge ដែល​ធ្វើ​ឲ្យ​ក្លិប​ធំៗ​ដូចជា Real Madrid, Paris Saint-Germain និង Bayern Munich កំពុងតែ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ប៉ុន្តែ​បើតាម​សេចក្ដីរាយការណ៍​ចុងក្រោយ Man Utd គ្រោង​នឹង​ដេញថ្លៃ​មុនគេ​៦៥​លាន​ផោន​។
​ ​លោក Louis Van Gaal អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប Man Utd បាន​និយាយថា គោលដៅ​ចង់​ទិញ Hazard វិញ ដោយសារតែ​ពួកគេ​មិនអាច​លួងលោម Gareth Bale និង Cristiano Ronaldo ឲ្យ​ចាក​ចេញពី Real Madrid បាន​។
​ ​គួរ​បញ្ជាក់ថា ខ្សែបម្រើ Eden Hazard ផ្លាស់​ពី​ក្លិប Lille របស់​បារាំង​មកកាន់​ក្លិប​តោ​ខៀវ Chelsea កាលពី​ឆ្នាំ​២០១២ និង​បានបង្ហាញ​ឲ្យ​ក្រុម​១២៥​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣៧​គ្រាប់​៕

art15.1