ស្ត្រី​កម្មករ​ម្នាក់​ធ្លាក់​ពីលើ​សំណង់​អាគារ​កម្ពស់​៦​ជាន់ នៅ​សង្កាត់​ទឹកថ្លា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2016 ក+ ក-

​ភ្នំពេញ​៖​នារី​ម្នា​ក់បាន​ធ្លាក់​ពីលើ​អាគារ​សំណង់​មួយកន្លែង​ខណៈពេល​កំពុង​ធ្វើការ​សែង​កំបោរ​ទៅអោយ​ជាង​ស្រាប់តែ​រអិល​ធ្លាក់​ពីលើ​សំណង់​អាគារ​កំពស់​ជាន់​ទី​៦​នោះ​តែម្តង ប៉ុន្តែ​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​នេះ​បាន​ព្យាយាម​បិទបាំង​នូវ​ឧប្បត្តិហេតុ​គួរ​ឲ្យ​រន្ធត់​នេះ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នោះទេ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ភូមិ​ចុង​ថ្នល់​ខាងលិច ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​នារី​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា​នារី​រងគ្រោះ​ខាងលើ​ឈ្មោះ​យន់ ស្រី​ស្រស់ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​កន្លែង​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​ស ស្រុក​មេសាង ខេត្តព្រៃវែង​។

ប្រភពព័ត៌មាន​បន្តបាន​ប្រាប់អោយដឹង​ទៀតថា​នៅមុន​ពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ឡើង​ទៅលើ​ការដ្ឋាន​សំណង់​ជាន់​ទី​៦​លាយ​កំបោរ​យកទៅអោយ​ជាង​បៀក​រៀប​ឥដ្ឋ​លុះដល់​វេលា​កើតហេតុ​ខាងលើ​នារី​រងគ្រោះ​បាន​យក​ឈើ​មក​សែង​កំបោរ​ជាមួយ​នារី​ម្នាក់ទៀត ខណៈពេល​សែង​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រអិល​ផ្ងាក​ទៅក្រោយ​បណ្តាលអោយ​ធ្លាក់​ពី​កំពស់​ជាន់​ទី​៦​មកដល់​ដី​ត្រូវបាន​ក្រុមការងារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ចំណែក​នារី​ម្នាក់ទៀត​ដែល​សែង​ជាមួយ​នារី​រងគ្រោះ​បាន​ស្រ​វ៉ា​តោង​ចំ​រ៉ឹង​បង្អួច​ជាប់​មិន​បណ្តាលអោយ​ធ្លាក់​មាន​របួស​ទេ​។

​បច្ចុប្បន្ន​នារី​រងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទី​ពេទ្យ​ព្រះ​កុ​សមៈ ​រហូតមក​ដល់ពេលនេះ​នារី​រងគ្រោះ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​៕​ដោ​យ៖ស សាម​gtfrdaa