សំណង់​បេតុង​រលំ​សង្កត់​គ្រឿងចក្រ​ពេល​វាយកម្ទេច​ព្រះវិហារ​វត្ត​អង្គ​ត្ត​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2016 ក+ ក-

​ភ្នំពេញ​៖ ព្រះវិហារ​ចំណាស់​ទ្រុឌទ្រោម​មួយ​ដែល​បាន​កសាងឡើង​នៅ​ឆ្នាំ​១៩២៨ ស្ថិតក្នុង​វត្ត​(​អង្គ​ត្ត​បុរី​) ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ស្ថិតនៅក្នុង សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​បានរ​លំបាក់​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងនោះ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​។​

ប្រភព​ព័​ត៌​ពី​អ្នក​ដែល​រស់នៅក្នុង​វត្ត​បាន​និយាយ​ឲ្យ​ដឹងថា​ព្រះវិហារ​មួយ​នេះ​មាន​អាយុ កាល​ជិត​៩០​ឆ្នាំ ហើយដោយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទើប​គណកម្មការ​បាន​ហៅ​គ្រឿងចក្រ​មួយគ្រឿង​(​អេស​ស្កា​វ៉េ​ទ័​រ​)​មក​កាយ​ឃឿន​បម្រុង​វាយចោល​ស្រាប់តែ​កំពុងតែ​កាយ​បាន​បន្តិច​ស្រាប់តែ​ព្រះវិហារ​នោះបាន​រលំ​មក​ដី​តែម្តង តែ​សំណាងល្អ​មិន​បណ្តាល អោយមាន​មនុស្ស​រងរបួស​នោះទេ​គ្រាន់​សង្កត់​លើ​អេស​ស្កា​មួ​វ៉េ​ទ័​រយ​តែប៉ុណ្ណោះ​។​

បុរស​ជា​អ្នកបើក​អេស​ស្កា​វ៉េ​ទ័​រ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​រូបគេ​បាន​បើក​គ្រឿងចក្រ​ខាង​កាយ​កំទេច​ព្រះវិហារ ស្រាប់តែ​នៅពេល​កំពុង​កាយ​បានតែ​បន្តិច​បានឮ​សូរសំលេង ដូចជា​ព្រះវិហារ​បម្រុង​រលំ ទើប​រូបគេ​បើក​គ្រឿងចក្រ​ចេញ ក៏ប៉ុន្តែ​នៅពេល​បើក​ចេញ​បានតែ​បន្តិច​ស្រាប់តែ​ព្រ​វិហារ​បាន​រលំ​ឃើញ​ដូច្នោះ​អ្ន​ល​បើកបរ​ខាងលើ​បាន​លោត​ចេញពី​គ្រឿងចក្រ ទើបត្រូវ​សំណង់​ព្រះវិហារ​រលំ​សង្កត់​លើក​គ្រឿងចក្រ​តែម្តង​មិនមាន​អ្នករងរបួស​នោះទេ នេះ​អាrច​បណ្ដាលមកពី​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​កើតរឿង​បែបនេះ​៕​ដោយ៖សួង​សាម​gbhvgbbbgtfaaahybgvccc