ប​ង្ក្រា​ប​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ស្ទើរ​រាល់ថ្ងៃ​(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2016 ក+ ក-

​ភ្នំពេញ៖ថ្ងៃនេះ​បង្ក្រាប​ទៀតហើយ​ នៅ​​ទីតាំង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ដ៍​ធំ​មួយ​នៅ​ក្រុម​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដោយ​កំលាំង​អធិការដ្ឋាន​និង​កំលាំង​គណៈបញ្ជា ការ​ឯកភាព​ខណ្ឌ​សែន​សុខ​ចុះឃាត់ខ្លួន​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​18​នាក់ និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួន ។

ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខាងលើ​នេះ ធ្វើនៅ​​រសៀល ម៉ោង​3​ថ្ងៃទី 08 ខែមករា​ឆ្នាំ​2016​នៅ​ចំណុច​ក្រុម​11 ​ភូមិ​ត្រពាំង​ឈូក ​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ​ ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ។​

​ជា​លទ្ធផល​កម្លាំងចម្រុះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​សែន​សុខ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់ ក្នុងនោះ​ដកហូត​បាន អត្តសញ្ញាណប័ណ្ណ កាត​គ្រី​ម៉ូតូ​និង​ប័ណ្ណបើកបរ​ជាច្រើន​សន្លឹក​រួមទាំង​​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប ខាងលើនេះ ប្រមូលផ្តុំ​ដោយ​ក្មេង​ទំនើង​បងតូច បងធំ​ដែល​តែងតែ​មកជួប​ជុំគ្នា​និង​ជា​ជំរក​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ​និង​ព្យាយាម​បង្ក្រាប​ជាច្រើន​លើ​ច្រើនសារ​យ៉ាងណា​ក៍ដោយ​ក៍​មិនចេះ​អស់​ដែល​ហើយ​នេះ​ជា​លើក​ទី​08​ហើយ​ដែល​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​សែន​សុខ​សហ​ការណ៍​ជាមួយ​កំលាំង​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ក្នុង​ការចុះ​ប​ង្រា​ប​ជា​រៀងរាល់ថ្ងៃ​ដូច​ភ្លៀងរលឹម​។​

​បច្ចុប្បន្ន​ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ញៀ​ទាំង​១៨ នាក់ រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យក ទៅធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បីកសាងសំណុំ រឿង ​បញ្ចូនទៅ​តុលាការ​៕ដោយ​៖​សួង សាម​1111111111111111111