លោក ទិ​ត្យ វិ​ច្ឆិ​កា ៖ អ្នកចម្រៀង វណ្ណ មករា ស្លាប់​ដោយ​ក្រឡាប់​ឡាន នៅ​ពេជ្រនិល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2016 ក+ ក-

ភ្នំពេញ​៖​តារាចម្រៀង សម័យ​ម្នាក់​គឺ​លោក វណ្ណ មករា បានទទួល​មរណភាព​គួរ​ឲ្យ​រន្ធត់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ផ្ទួនៗ​ជាប់​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤(​ពេជ្រនិល​)​ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០១៦ នេះ​។​

​តាមហ្វេស​ប៊ុ​ករ​បស់​តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១០​មករា​នេះ បានប្រកាសថា អ្នកចម្រៀង វណ្ណ មករា បាន​ស្លាប់​ដោយសារតែ​ក្រឡាប់​ឡាន​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ។ សព​របស់លោក វណ្ណ មករា ត្រូវ​នាំមក​តម្កល់​ធ្វើបុណ្យ នៅ​វត្ត​សន្សំ​កុសល ក្នុង​រាជធានី​ភ្នំពេញ​។​

តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​សរសេរ​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​ប្អូនប្រុស វណ្ណ មករា ដែលជា​អ្នកសិល្ប​: ១​រូប បាន​ចែក​ឋាន​ហើយ គឺ​ដោយសារ​គ្រោះថ្នាក់​ចរាច​ណ៍​ក្រឡាប់​ឡាន​របស់គាត់ ហើយ​ក្រឡាប់​ជាមួយ​ឡានពេទ្យ​ម្តងទៀត នៅ​ពេជ្រនិល​។ សព​របស់​ប្អូន វណ្ណ មករា តម្កល់​នៅ វត្ត​សន្សំ​កុស​ល្យ​។ ពេលនេះ សូម​ជំរាបជូន​បងប្អូន​សិល្ប​:​ទាំងអស់គ្នា មក​ចូលរួម​រំលែក​ទុក្ខ​ផង​”​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​សាមុយ​បានមក​ដល់​ដឹកយក​ជនរងគ្រោះ វណ្ណ មករា ដែល​រងរបួស​ធ្ងន់ធ្ង​រ​យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​អ្នករួមដំណើរ​៤​នាក់​ផ្សេងទៀត​មិន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ ។​

ជា​អកុសល​ណាស់ រថយន្ត​សាមុយ​ក៏ត្រូវ​ក្រឡាប់​ដែរ​នៅ​ចំណុច ភ្នំ​ពេជ្រនិល ជិត​ទី​សក្កា​រះ​របស់​លោកយាយ​ម៉ៅ ខ​ណះ​រថយន្ត​សាមុយ​នោះ​កំពុង​ដឹកយក​ជនរងគ្រោះ វណ្ណ មករា ទៅ​មន្ទីរពេទ្យ បណ្តាល​គៀប​ជនរងគ្រោះ វណ្ណ មករា ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

បច្ចុប្បន្ន សព​លោក វណ្ណ មករា បាន​នាំយកមក​តម្កល់​នៅ​វត្ត​សន្សំ​កុសល ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​គន្លង​ប្រពៃណី​៕ ដោ​យ៖រដ្ឋា​sdes

 

 

 

fcdx

gvfcgtfraaa