ប្រទះឃើញ​រថយន្ត​លុច​សីស​ដែល​បាត់​ ​ជាង​បី​ឆ្នាំ​នៅ​ពោធិចិនតុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2016 ក+ ក-

ភ្នំពេញ៖ស្ត្រី​ម្នាក់​បាន​អះអាងថា​រថយន្ត ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​មួយគ្រឿង​បាន​ជួល​ឲ្យ​គេ​ហើយក៏​បាត់​ដំណឹង​ឈឹង ទើប​នៅវេលា​ម៉ោង​7​ព្រឹក​ថ្ងៃទី​9​ខែមករា​ឆ្នាំ​2016 ឃើញ​ចត​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង​ស្ថិតនៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ស្ត្រី​ឈ្មោះ អ៊ុក ស្រី​ពៅ អាយុ​36​ឆ្នាំ​មុខរបរ​កាត់ដេរ​ស្នាក់នៅ​ភូមិ​អន្លង់​ក្ងាន​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ ហើយ​អះអាងថា​រថយន្ត ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2H 6326 ជា​រថយន្ត​របស់គាត់​ដែល​ជួល​ឲ្យ​គេ​ហើយ​បាត់​រហូត​ទើប​ប្រទះឃើញ​នៅថ្ងៃនេះ​។​

​ចំណែក​យុវជន​ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ខាងលើ​មានឈ្មោះ យឹម ចាន់​តារា អាយុ​27​ឆ្នាំ ស្នាក់នៅ​ភូមិ​01​សង្កាត់ 04​ខណ្ឌ​មិត្តភាព​ខេត្ត​ព្រះសីហនុ​។​

ស្ត្រី​ឈ្មោះ អ៊ុក ស្រី​ពៅ បាន​ឲ្យ​ដឹងថា​រថយន្ត​របស់គាត់​ដូច​មាន​ស្លាក​លេខ​ខាងលើ បាន​ទិញ​តាំងពី​ថ្ងៃទី​26​ខែតុលា​ឆ្នាំ​2012​មកម្ល៉េះ​ហើយ​បាន​ជួល​ទៅ​ឲ្យ នារី​ម្នាក់​ឈ្មោះ កែវ ស្រី​និ​ត អាយុ​28​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌ​មាន​ជ័យ ក្នុង​មួយខែ​400$​ជួល​បានតែ​4​ខែ​ប៉ុណ្ណោះ​ក៏​បាត់​រហូត​អ្នក​ជួល​រថយន្ត​ក៏​រត់​បាត់​រថយន្ត​ក៏​មិនឃើញ​តាំងពី​ពេល​នោះមក​។​

ចំណែក​បុរស​ឈ្មោះ យឹម ចាន់​តារា​វិញ​បាន​អះអាងថា​គាត់​បាន​ទិញ​រថយន្ត​ខាងលើ​ពី​ឈ្មោះ តាំង សុធី ភេទ​ប្រុស​អាយុ 42​ឆ្នាំ​មិនមាន​ឯកសារ​ច្បាស់លាស់​ទេ​។​រីឯ​កាត​គ្រី​រថយន្ត​វិញ​ជា​កម្ម​សិទ្ធ ឈ្មោះ លឹម​ប៊ុន ដា​រិ​ទ្ធ ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ 2BEO ផ្លូវ​134​សង្កាត់​វាលវង់ ខណ្ឌ​7​មករា​។​

​សមត្ថកិច្ច​បាន​ប្រាប់​បច្ចុប្បន្នភាព​ថា​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​មាន​ម្ចាស់​ដល់​ទៅ​2​នាក់ ដូច្នោះ​មានតែ​ឃាត់ខ្លួន​យុវជន​ឈ្មោះ យឹម ចាន់​តារា​និង​រថយន្ត​ជា​បណ្ដោះអាសន្ន​សិន​រងចាំ​កំលាំង​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​ពិតប្រាកដ បើសិនជា​រថយន្ត​ខាងលើ​ជាប់​ពាក់ព័ន្ធ​និង​ករណី​ជួល​បាត់​រថយន្ត​ជាច្រើន​គ្រឿង​កាលពី​ជាង​3​ឆ្នាំមុន​មែន​អ្នកទទួល​ទិញ​អាចមាន​ទោសទណ្ឌ​ជាក់​ជាមិនខាន​៕​ដោយ៖សួង សាមcfdxs