ផ្សារ​ទំនើប និង​ចំណត​ក្រោម​ដី ​គ្រោង​សាងសង់​នៅចំណុចសក្យមុនី​ចេ​តិ​ចាស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2016 ក+ ក-

​ភ្នំ​ពេ​ញ៖ផ្សារ​ទំនើប និង​ចំណតរថយន្ត​ក្រោម​ដី ត្រូវបាន​ឯ​ក​ភាពជា​គោលការណ៍​ដោយ​សាលាក្រុង​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​គឺ ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី (OCIC) និង​ក្រុមហ៊ុន​វឌ្ឍនៈ​(Vattanak) ស្ថាបនា​ឡើង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ​នៅ​ចំណុច​សក្យមុនីចេតិយ​ចាស់ ជិ​តរាជាយ​ស្ម័​យាន​ភ្នំពេញ។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា គម្រោង​នេះ សាលា​រាជធានី​បាន​ព្រមព្រៀង​ជាគោលការណ៍​ហើយ ចំណែក​ក្រុមហ៊ុន​ទាំងពីរ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​កំពុង​សិក្សា​ប្លង់​។​លោក​បន្តថា «​សាលាក្រុង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​នានា ចូលរួម​អភិវឌ្ឍ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​បែបនេះ​បន្ថែមទៀត ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ត្បិត​សាលាក្រុង​គ្មាន​ធនធាន​គ្រប់គ្រាន់​កសាង​សំណង់​បែបនេះ​ឡើយ​»​។​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា « រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​មួយ​ត្រង់​អត់​មាន​ចំណត​គ្រប់គ្រាន់ អ៊ីចឹង​បានជា​មានការ​ចត​លើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ អ៊ីចឹង​ទេ បើសិន​មានការ​បណ្ដាក់ទុន​វិនិយោគ​ពី​វិស័យ​ឯកជន លើ​ការធ្វើ​ចំណត​នេះ វារឹតតែ​ប្រសើរ និង​ជាការ​ចូលរួមចំណែក​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ បាត់បង់​ការ​កក​ស្ទុះ និង​បាត់​សណ្ដាប់ធ្នាប់​តាមផ្លូវ​ហ្នឹង​ដែរ​»​។​

​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ មានការ​កក​ស្ទុះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ បណ្ដា​លពី​ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ រួម​នឹង​ការចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ទ្រូងផ្លូវ ឬ​លើ​ចិញ្ចើមផ្លូវ​ជាដើម ហើយ​នាពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុក​យ៉ាងខ្លាំង​ក្នុងការ​បញ្ចៀស​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ការធ្វើដំណើរ តាមរយៈ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​៕ដោយ៖គ.បញ្ញាfvcds

 

 

 

 

 

សក្យមុនីចេតិចាស់( រូបថតឆ្នាំ២០១១)