អ៊ីរ៉ាក់​ប្ដេជ្ញា​ដណ្តើម​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​រ៉ា​ម៉ា​ឌី​ពី​ក្រុម ISIS មកវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2016 ក+ ក-

អ៊ីរ៉ាក់​៖​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​ក្រុម​សម្ព័ន្ធ​ស៊ុន​នី​បានចាប់ផ្ដើម​ប្រតិបត្តិ​ការលាង​សម្អាត​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS នៅ​ស្រុក Soufiyah ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​រ៉ា​ម៉ា​ឌី​ប្រមាណ​១១០​គីឡូម៉ែត្រ ស្ថិតនៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​។​
​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​១០​មករា​បាន​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋ​អ៊ីស្លាម​IS​នៅ​តំបន់​ថ្មី​ស្ថិត​ទីក្រុង​រ៉ា​ម៉ា ឌី នៃ​ភាគ​ខាងលិច​ខេត្ត​Anbar​។ កងទ័ព​អ៊ីរ៉ាក់​ថា ក្រុម​អ៊ីស្លាម​IS ប្រមាណ​ជាង​២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​កងទ័ព​ខ្លួន​វាយប្រហារ​នៅ​ទីនោះ​។ ទន្ទឹម​នោះ​កងទ័ព​អ៊ីរ៉ាក់​បាន​ប្ដេជ្ញា​ថា ខ្លួន​នៅតែ​ពុះពារ​កម្ទេច​ក្រុម​អ៊ីស្លាម​IS​រហូត​រដ្ឋាភិបាល​កាន់កាប់ ទឹកដី​មកវិញ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ថ្លែងថា នឹង​កម្ចាត់​ក្រុម​អ៊ីស្លាម​ISIS ដើម្បី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដណ្ដើម​តំបន់​មួយចំនួន​ពី​ការគ្រប់គ្រង​របស់​ពួក​ឧទ្ទាម​មកវិញ​៕

666