ប៉េអឹម​ស្រុក​កពង់​ត្រាច​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ឃាត់ខ្លួន​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2016 ក+ ក-

​ខេត្ត​កំ​ព​ត៖កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត នៅវេលា​ម៉ោង ៩​ះ​៤០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមករា បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំពង់ត្រាច ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​ដែល​លួច​បើក​លេង​យូរហើយ នៅ​ភូមិ​កោះ​ស្នា ឃុំ​ឬ​ស្សី​ស្រុក ខាងលិច​ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បានអោយដឹងថា ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើនេះ មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ធើ្វ​អោយមាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ​ជិតខាង​។

​សម​ត្ថិ​កិច្ច​នៅ​ទី​នោះបាន​អោយដឹងទៀតថា ក្នុងការ​ចុះបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញារង ខេត្តកំពត​។​

​សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ លួចខ្សឹប​ដាក់​ត្រចៀក​អ្នកយកព័ត៌មាន​ថា ការបង្ក្រាប​សង្វៀន​ជល់​មាន់​នេះ​ឃាត់​មនុស្ស​បាន​ចំនួន​៥​នាក់ ម៉ូតូ​២៦​គ្រឿង ស៊ុម​១៣ និង​អា​គក​មួយចំនួនទៀត​។

​ប្រភព​ដដែល​បន្តទៀត​ថា ដោយសារតែ​ម្ចាស់​សង្វៀន​បង់លុយ​ឲ្យ​តែ​អ្នកផ្សេង មិន​បង់លុយ​ដាក់​ខែ​ឲ្យ​ក្រុម​សមត្ថកិច្ច​ប៉េអឹម ទើបបានជា​កម្លាំង​ប៉េអឹម​ស្រុក​កំពង់ត្រាច រាយការណ៍​ទៅ​ខេត្ត ហើយ​ប៉េអឹម​ខេត្ត​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា បាន​ឈានដល់​ការចុះ​បង្ក្រាប​នេះ បើ​ម្ចាស់​សង្វៀន បង់លុយ​កាក់​អោយ​ប៉េអឹម នៅ​ស្រុក និង​ខេត្ត នោះ​ព្រះរាជ​អា​ជ្ញា​គ្មាន​ដឹង​រឿងនេះ​បន្តិច​សោះ​៕ ដោ​យ៖ អ.វ៉ឹ​ង​cfdxaagvgfdbbvgcreeehygtfrdd