ក្រុងភ្នំពេញ​គ្រោង​សង់ស្ពាន​អាកាស​ស្ដុ​ប​ផ្សារ​ដី​ហ៊ុយ និង​ផ្លូវ​ក្រវាត់ក្រុង​ទី​២​ប្រវែង​ជាង​១៦​គីឡូម៉ែត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2016 ក+ ក-

ភ្នំពេញ​៖សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១១ ខែមករា នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ពិភាក្សា​រវាង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ស្តីពី​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ខ្សែក្រវាត់​ទី២ជុំវិញទីក្រុង​ភ្នំពេញ​សម្រាប់​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នាពេល​អនាគត​។​នេះ​ជា​គម្រោង​សម្រាប់​ខ្សែក្រវាត់​ក្រុង​ទី​២ (Ring road II) ដែលជា​ជំនួយ​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិ​ភា​ក្ស​លើ​គម្រោង​សាងសង់​ស្ពាន​អាកាស​ចំ​ណុច​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ផ្លូវ​ក្រវាត់ក្រុង​ទី​២​។​

​ប្រភព​បាន​បញ្ជាក់ថា បើតាម​គម្រោង ស្ពាន​អាកា​សនឹង​ត្រង់​សាងសង់​នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ ចេញពី​ចំណុចប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​១០១៩ (​វិថី​ហាណូយ​) មាន​ប្រវែង ៦១១ ម៉ែត្រ ទទឹង ១៦,៥​ម៉ែត្រ​។ ចំពោះ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​២ ជា​ប្រភេទ​ផ្លូវ​ពីរ​គន្លង មាន​ប្រវែង ១៦,៦៧​គីឡូម៉ែត្រ ចាប់ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ដល់​ផ្លូវជាតិ​លេខ​២ មាន​ទទឹង ២៣​ម៉ែត្រ ដាក់លូ​សងខាង​ទំហំ ១,៥​ម បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ឆ្ពោះទៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ជួបគ្នា​ត្រង់​ស្ពាន​តាខ្មៅ ព្រែក​សំរោង​។​

​គួរ​បញ្ជាក់ថា ការកសាង​សង់ស្ពាន​អាកាស និង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​២ នេះ ត្រូវបាន​កត់សម្គាល់ថា នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​មួយកម្រិត​ធំ នៅ​តំបន់​ជុំវិញ​រាជធានីភ្នំពេញ ពិសេស​ការបញ្ជៀ​ស​ផ្លូវ​សម្រាប់​រថយន្ដ​ដឹកជញ្ជូន​ធុន​ធ្ងន់​ឆ្លងកាត់ចូល​ក្រុងភ្នំពេញ​៕​ដោ​យ៖​រដ្ឋា​sxdzaavgfcbb