កម្មករប្រមាណ ៣០នាក់ ស្លាប់ និងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤
កំពង់ស្ពឺ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មករប្រមាណ 30នាក់ បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកកម្មករដូចគ្នា នៅផ្លូវជាតិលេខ៤ ត្រូវចំណុចគីឡូម៉ែត្រលេខ៤១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅម៉ោងប្រមាណ៦ ព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០១៦នេះ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ខណៈនេះកម្លាំងអាជ្ញាធរ កំពុងជួយអន្តរាគមន៍ ដោយបានដឹកកម្មករដែលរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យយដើម្បីសម្រាកព្យាបាល។
មកទល់ពេលនេះមិនទាន់មានប្រភពច្បាស់លាស់បញ្ជាក់ថាចំនួនអ្នកស្លាប់ និងអ្នករបួសឬមូលហេតុដែលនាំឲ្យមានករណីគ្រោះថ្នាក់ខាងលើនេះនៅឡើយទេ៕ដោយ៖អ វ៉ឹង