រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង​បុក​គ្នា​ស្លាប់ ៣​នាក់ របួសធ្ងន់ ស្រាល​ប្រមាណ ៧០ នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2016 ក+ ក-

កំពង់​ស្ពឺ៖យ៉ាងហោចណាស់​មានកម្ម​ការិនី​រោងចក្រ​កាត់ដេរ​ចំនួន ៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ប្រមាណ​ជា ៧០​នាក់​ផ្សេងទៀត​បាន​រងរ​បួ​សធ្ងន់ និង​ស្រាល ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្តកំពង់ស្ពឺ​។​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្លាម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នេះ​បានប្រកាសថា នៅក្នុង​ឧ​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង​បាន​បុក​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ព្រំប្រទល់​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ បណ្តាល​កម្មការិនី​ចំនួន ៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និងរ​ងរ​បួ​ធ្ងន់​ស្រាល ប្រមាណ​ជា ៧០​នាក់​។​

​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ និង​មាន​ក្តី​រន្ធត់ ក្រៀមក្រំ​យ៉ាង​ក្រៃលែង នៅពេល​ទទួលដំណឹង​ថា មាន​ឧ​ទ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​យាយ​ក្រមួន ឃុំ​រកា​កោះ ស្រុក​គងពិសី ( ព្រំប្រទល់​ស្រុក​គងពិសី និង​ស្រុក​សំរោង​ទង ) ស្ថិត​តាមផ្លូវ​លេខ​៤១ ដែល​បណ្តាលអោយ​កម្មក​រ ៣ នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​របួសធ្ងន់​ស្រាល ៧០ នាក់​។​

​គួររំឭកថា នៅវេលា​ម៉ោង​ប្រមាណ​ជាង ៦ ព្រឹក​ថ្ងៃទី​១២ ខែមករា នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ ១ តោន​កន្លះ ដឹក​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​២​គ្រឿង​បាន​ចង្កូត​បុក​គ្នា​បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ក្រឡាប់ ដាច់​ក្បាល​។ ដោយឡែក ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងពីរ បាន​រត់​គេចខ្លួនបាត់ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​ឧបទ្ទវ​ហេតុនេះ បណ្តាល​ឲ្យ​កម្មការិនី ៣​នាក់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ត្រូវ​សមត្ថកិច្ច​ជួយ​រៀបចំ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ព្យាបាល​។​រហូតមកដល់​វេលា​ថ្ងៃត្រង់ នា​ថ្ងៃ​ដដែល​នេះ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​បន្ថែម​ពី​ជោគវាសនា​របស់​ជនរ​ង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នោះ​នៅឡើយ​ទេ​៕​ដោ​យ៖ខេមរា . រាយការណ៍បន្ថែម៖ អ៊ួង វ៉ឹងdcfredbbdsxdzeeegbhvtffffrfdreccgtfrdaa