ប្តី​ប្រពន្ធ​វ័យក្មេង​ជិះ​ម៉ូតូ​បុក​គូទ​គោយន្ត​ពេលយប់​ស្លាប់ នៅ​ផ្លូវបំបែក​អូរ​ពងមាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2016 ក+ ក-

​ខេត្តស្ទឹងត្រែង​៖បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ បាន​រងគ្រោះថ្នាក់​ដល់​ស្លា​ប់​បាត់បង់​ជីវិត​កាលពី​ម៉ោង​៩ យប់​ក្នុង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ពងមាន់ ដោយសារ​អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​ទៅបុក​គូទ​គោយន្ត​ដែល​ឈប់​ក្បែរ​ចិញ្ចើមផ្លូវ​ពេញទំហឹង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ មាន​ករណី​គ្រោះថ្នាក់​បណ្តាល​ឲ្យ​គូ​ស្វាមីភរិយា​ដែល​ទើបតែ​រៀបការ​បាន​៤​ថ្ងៃ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ស្ថិតនៅត្រង់​ផ្លូវបំបែក​ចេញពី​អូរ​ពងមាន់ ទៅ​ទី​រួម​ខេត្ត​មណ្ឌល​គី​រី ប្រមាណ​ជាង​១​គីឡូម៉ែត្រ​។

​ប្រភពព័ត៌មាន​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក្រោយពី​រៀបការ​ហើយ​បាន​៤​ថ្ងៃ​បាននាំគ្នា​ចេញទៅ​ប្រកប​របរ​រកស៊ី​ជា​អ្នកទិញ​ដំឡូង​មី លុះដល់​ពេលយប់​ក្រោយពេល​ទិញ​រួច​ក៏​ត្រឡប់មកផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូឌុប​គ្នា ។ ប៉ុន្តែ​ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវបំបែក​ក៏​ពើបប្រទះ​នឹង​គោយន្ត​ដឹកឈើ​២​គ្រឿង បាន​ឈប់​សាង​ឈើ​ឲ្យ​គ្នា ដោយ​ពុំមាន​ដាក់​សញ្ញា​សំគាល់​អ្វី​នោះទេ ខ​ណះ​ជនរងគ្រោះ​ជា​ប្តី​បើក​ម៉ូតូ​មកដល់​ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​បោក​ស្លាប់​ទាំង​២​នាក់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។ជនរងគ្រោះ​រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។

​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​មាន​ចាត់ការ​តាមច្បាប់​នៅពេល​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យក​ទ ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​៕ដោយ៖សុខណាតfcdxsgtfr