វ៉ាស៊ីនតោន៖អគារតម្កល់ប្រាក់របស់ក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Mosul ក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកទម្លាក់គ្រាប់២គ្រាប់កម្ទេច និងបានធ្វើឲ្យមនុស្សនៅក្បែរនោះ១០នាក់បានស្លាប់ និងរបួស។
តាមមន្ត្រីការពារជាតិជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន CNN ថា ព្រឹត្តិការណ៍បានធ្វើឡើងកាលថ្ងៃអាទិត្យកន្លងទៅនេះនៅក្នុងទីក្រុង Mosul ក្នុងប្រទេសអ៊ីរ៉ាក់ ដោយយន្តហោះចម្បាំងបានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ដែលមានទម្ងន់ ២ពាន់ផោន ចំអគារផ្ទុកប្រាក់របស់ក្រុម ISIS។ ទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវកម្ទេចនោះមានចំនួនប៉ុន្មានទេ គ្រាន់តែដឹងថា មានរហូតដល់រាប់លានដុល្លារអាមេរិក។
មន្ត្រីខាងលើបញ្ជាក់បន្ថែមទៀតថា ការទម្លាក់គ្រាប់នេះ ក៏បានប៉ះពាល់ដល់ជនស៊ីវិលដែលរស់នៅក្បែរកន្លែង នោះផងដែរ បើតាមការប៉ាន់ប្រមាណ មានមនុស្សប្រហែលជា១០នាក់បានស្លាប់ និងរងរបួស៕