លោក សំ កុសល មេ​គយ​ច្រក​ចាំ​យាម និង​ច្រក​ប៉ាក់​ខ្លង កើប​លុយ​ពី​ទំនិញគេច ពន្ធ ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2016 ក+ ក-

​ខេត្តកោះកុង​៖​មជ្ឈដ្ឋាន​ខ្លះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បានកត់សម្គាល់​លើ​ការ​នាំចូល​ទំនិញ​ជាច្រើន​ប្រភេទ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ថា មានការ​ឃុបឃិត​គ្នា​ក្នុងការ​ចុះបញ្ជី​គៃបន្លំ​ប្រាក់​ពន្ធ​ និងមិនបាច់បង់ពន្ធចូលរដ្ឋ។​

​ការចោទប្រកាន់​នេះ​បាន​លេចឮ​ឡើង​នៅ​បន្ទាប់ពី​លោក សំ កុសល ប្រធាន​ស្នាក់ការ​សាខាគយ​ទើប​ឡើងកាន់តំណែង​ថ្មី​រហូតមក​ដល់ពេលនេះ ។​ប៉ុន្តែ​ប្រភព​ខ្លះ​បាន​លើកឡើងថា ការរិះគន់​នេះ​ដោយសារ​កាច់​កុង​គ្នា​ក្នុង​ការងារ​។​

​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ចាំ​យាម និង​ប៉ាក់​ខ្លង នៃ​ខេត្តកោះកុង​មួយ​រយៈចុង​ក្រោយនេះ គេ​ឃើញ​មាន​ខ្សែ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​បើក​ឆ្លង​ចូលមក​ទឹកដី​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរ​រាល់ថ្ងៃ​។​ការនាំ​ចូល​មាន​ចំនួន​តិច ឬ​ច្រើន​នោះ​វា​មិន​សំខាន់​ទេ ប៉ុន្តែ​រឿង​ដែល​សំខាន់​នោះ​គឺ​ការឃុបឃិត​គ្នា​គៃបន្លំ​ប្រាក់​ពន្ធ​ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន និង​មន្ត្រី​នៅ​ច្រកទ្វារ​ជាមួយគ្នានេះ​ដាក់​ការសង្ស័យ​ទៅលើ​លោក​ប្រធាន​សាខាគយ​ថា បាន​ចុះបញ្ជី​បន្ធូរ​បន្ថយពន្ធ​ដើម្បី​បាន​សល់​ប្រាក់​លម្អៀង​ទុក​ចែកគ្នា​ច្រក​ហោប៉ៅ​។​

​ទាក់ទិន​នឹង​ករណីនេះ មន្ត្រី​ប្រចាំការ​ច្រក​ចាំ​យាម​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា រថយន្ត​ដឹកទំនិញ​ទាំងនោះ គេ​ដឹក​ទៅ​ដា​ក់នៅ​ឃ្លាំង​មួយ​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​ផ្សារ​ថ្មី​ជាប់​នឹង​ព្រំដែន​។ បន្ទាប់មក​ទើប​គេ​ធ្វើ​សកម្មភាព​ផ្ទេរ​រថយន្ត​ពីមួយ​ទៅមួយ នៅ​ខាងក្នុង​ទីតាំង​នោះ​ដោយ​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​មិនអោយ​អ្នកសារព័ត៌មាន​ណា​ម្នាក់​ចូល​យក​ព័ត៌មាន និង​ថតរូប​នោះឡើយ​។​ដោយសារតែមានភាពអាថ៌កំបាំងបែបនេះ ទើបមជ្ឈដ្ឋានមួយចំនួនដាក់ការចោទប្រកាន់មេគយលោក សំ កុសល ថាបានពាក់ព័ន្ធ នឹងអំពើពុករលួយរឿងទំនិញគេចពន្ធ។

​ប្រភព​បន្តថា ទំនិញ​ទាំងនេះ​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​មួយ​(​សុំ​លាក់​ឈ្មោះ​សិន​)​ហើយ​ក៏មាន​ការហូរ​ចូរ​តាម​ច្រក​ប៉ាក់​ខ្លង មក​ឡើង​នៅ​ចំណុច​ភូមិ ៤ និង​ភូមិ ២ ជាប់​តំបន់​វ៉ៃ​បុក​ចាស់​ក៏មាន​ច្រើន​ណាស់ដែរ ។​

​ប្រភព​ដដែល​បន្តថា គ្រប់មុខ​ទំនិញ​ដែល​ថៅកែ​ភាគច្រើន​នៅ​កោះកុង​នាំចូល​មាន​មួយចំនួន​បាន​ចុះបញ្ជី​ដោយ​បន្លំ​ប្រាក់​ពន្ធ និង​មួយចំនួនទៀត​គេចពន្ធ​ទាំងស្រុង​ក៏មាន​។​

​ប្រភព​ដដែល​នេះ​បាន​សួរ​អ្នកយកព័ត៌មាន​ដោយ​ចំអក​ថា លោក​ជា​អ្នកកាសែត​ដឹង​ទេ​ថា តើ​នៅ​ច្រក​ចាំ​យាម មាន​មន្ត្រី​ណាខ្លះ​ដែលមាន​សិទ្ធិ​សម្រេច​ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចេញ ចូល ដោយ​ចុះបញ្ជី​លើកលែង​ការបង់ពន្ធ ឬ​បន្ធូរ​បន្ថយពន្ធ ដើម្បី​សល់​លុយ​ដែល​លម្អៀង​ទុក​ចែកគ្នា​ច្រក​ហោប៉ៅ ? ។​

​ដើម្បី​ឆ្លើយតប​ចំពោះ​ការរិះគន់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា នេះ មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​លោក សំ កុសល ប្រធាន​ស្នាក់ការ​សាខាគយ ដែរ ប៉ុន្តែ​មិនអាច​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុំ​ការឆ្លើយតប​បានទេ​៕ ដោ​យ៖សហការី​cfdxcccfrdeaaagftrddd

 

 

 

 

 

 

 

 

 

 

 

 

 

 

 

cfdedbbb