រថយន្តដឹកស្រាបៀរអង្គរក្រឡាប់ផ្ងារ ជើងនៅស្រុកមេមត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2016 ក+ ក-

ត្បូងឃុំ៖រថយន្តដឹកស្រាបៀរ ក្រុមហ៊ុន “អង្គរ” មួយគ្រឿង​ត្រូវបានក្រឡាប់​ផ្ងាជើង​ជង្រ្គាង នៅលើ​ផ្លូវជាតិ តែសំណាង​ល្អអ្នក​បើកបរ​មិន​មានគ្រោះថ្នាក់​​ធ្ងន់​ធ្ងរ​ឡើយ។

ហេតុការណ៍​នេះបាន​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ២និង១០នាទីរំលង​អាធ្រាត្រ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិ​លេខ៧ ស្ថិតនៅភូមិស្លា ឃុំរន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ៥ ផ្លូវ ពណ៍ក្រហម របស់ក្រុមហ៊ុន ស្រាបៀរអង្គរ ពាក់ស្លាកលេខ តាកែវ ៣អា០៤១៦ ធ្វើដំណើរពីលិចទៅកើត ដឹកស្រាបៀរអង្គរពេញ ក្នុងគោលបំណង យកទៅដាក់ប៉ូនៅខេត្តមណ្ឌលគិរី។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ត នោះបានរេចង្កូត ធ្លាក់ផ្លូវជ្រុលទៅបុក ដើមកៅស៊ូ បាក់៤-៥ដើមហើយក្រឡាប់ផ្ងាជើងតែម្តង។
តាមសំដីអ្នកបើកបររថយន្ត សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ពេលរូបលោក បើករថយន្តមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តដាច់ភ្លើងចង្កៀងខាងមុខអស់ ធ្វើអោយរថយន្តបើកធ្លាក់ផ្លូវ ក្រឡាប់បែបនេះ។
អ្នកបើកបររថយន្ត បានសង្ស័យថា ករណីនេះទំនងរបូតខ្សែ អាគុយទើបដាច់ភ្លើង។
តែមានអ្នកដំណើរខ្លះយល់ថា ទំនងជាអ្នកបើកបរងងុយដេក ងោកមួយភាំង​ ហើយទើប រេចង្កូតបែបនេះ។
ទោះបីយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលអោយមានរបួសធ្ងន់ធ្ងរដល់មនុស្សឡើយ។
លោក ហុង គឹមហឿន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយខ្លួនឯង សមត្ថិកិច្ចមិនបាត់ទុកធំដុំទេគឺភាគីខាងរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះបាននិងកំពុង ជញ្ជូន កេះស្រាបៀរដាក់រថយន្ត ផ្សេងដើម្បីបន្តដំណើរទៅមុខទៀត៕ ដោយ៖សុភ័ណ្ឌ
IMG-20160115-WA0000 IMG-20160115-WA0002 IMG-20160115-WA0005 IMG-20160115-WA0006