មន្ដ្រី​អគ្គិសនី ២​នាក់ ត្រូវ​ក្រុម​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ នៅ​បឹងទំពុន​(មានវីដេអូឃ្លីប)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2016 ក+ ក-

ភ្នំពេញ​៖ មន្ដ្រី​អគ្គស​នី ២​នាក់​ត្រូវបាន បក្សពួក ២​នាក់​ដេញ​កាប់​ដោយ​ដាវ​សាំ​ម​ម៉ូ​រ៉ៃ​បណ្ដាលអោយ​រងរបួស​ធ្ងន់ តែ​សំណាង​មិន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ នឹង ០០​នាទី ស្ថិតនៅ​ផ្លូវ​លេខ ៥១ ផ្ទះ ៣C ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភព​ពត៌មាន​ពី​មន្ដ្រី​អគ្គស​នី​ម្នាក់​ឈ្មោះ ឈុន សុវណ្ណារ៉ា​ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​ជាម​ន្ដ្រី​អគ្គស​នី បានអោយដឹងថា​មុនពេល​កើតហេតុ​រូបលោក​នឹង ជនរងគ្រោះ​បាន​ដើរ​ស្រង់​លេខ​គីឡូ​កុង​ទ័​រ​ភ្លើង លុះ​ពេល​កត់​លេខ​គីឡូ​ភ្លើង​ដល់ផ្ទះ​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ស្ដ្រី​ម្នាក់​ចេញមក​ស្រែកជេរ​ថា ពួក​អាពុក​រលួយ តែម​ន្ដ្រី​អគ្គស​នី​ទាំងនោះ​មិនមាន​ការឆ្លើយតប​អ្វី​នោះទេ តែ​លោក​បាន​ប្រាប់ថា​លោក​គ្រាន់តែ​ដើរ​កត់​លេខ​គីឡូ​នោះទេ​លោក​ពុំបាន​ដឹ​ងា​ថា​អ្នក​ពុករលួយ​នោះ​។ គ្រាន់តែ​ឆ្លើយ​ប៉ុណ្ណឹង​ក៍​ធ្វើអោយ​ស្ដ្រី​ខាងលើ​មានការ​ខឹងសំបា ហើយ​បានអោយ​គ្នា​ខ្លួន​ម្នាក់ទៀត​ជិះ​ម៉ូតូឌុប​ខ្លួន ដេញតាម​កាប់​ទៅលើ​មន្ដ្រី​អគ្គស​នី​ទាំង ២​នាក់​នោះ​តែម្ដង ដែល​បណ្ដាលអោយ​មន្ដ្រី​ម្នាក់​រង​បួស​ធ្ងន់ នឹង​ម្នាក់ទៀត​រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។ បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា​ជនល្មើស​ដែល​បាន​កាប់​ទៅ​ជនរងគ្រោះ​មានឈ្មោះ យ៉ាន ទី ភេទ​ស្រី អាយុ ៣៣ ឆ្នាំ មានមុខរ​បរជា​អ្នកយក​ខោអាវ​តាម​ហាង​(​អ្នក​កាប់​ទៅលើ​ជនរងគ្រោះ​) នឹង ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សំ សុជាតិ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ជនបង្ករ​ទាំងពីរ​នា​ក់មាន​ស្រុកកំណើត​នៅ​ខេត្ដ​កំពង់ឆ្នាំង ហើយ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។

​បើតាម​ប្រភព​ដដែល​បាន​បន្ដទៀតថា ជនរងគ្រោះ​ទី​១​មានឈ្មោះ ជា សុភ​ក្រ័ អាយុ ២៥ ឆ្នាំ មានមុខរ​បរជា​មន្ដ្រី​អគ្គស​នី​(​អូ​បែកក្អម​) ទី​២ ឈ្មោះ ឈុន សុវណ្ណារ៉ា​ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​ជាម​ន្ដ្រី​អគ្គស​នី​(​អូ​បែកក្អម​)​។
​បច្ចុប្បន្ន​ជនបង្ក​រទាំង ២​នាក់​ត្រូវបាន​ឃាត់ខ្លួន​ធ្វើ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង តា​ត់​ទោស​តាម​និតិ​វិធី​ប្បាប់​៕​ដោ​យ៖សួង សាម​hbgggg