ក្រុមឧទ្ទាម ISIS បង្កើត App ផ្ទាល់ខ្លួន​លើ​ទូរស័ព្ទដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2016 ក+ ក-

ស៊ី​រី​៖​ក្រុម Hacker អនាមិក GhostSec បាន​ថ្លែងថា ក្រុម​ឧទ្ទាម ISIS បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ Alrawi ដែល​ប្រើប្រាស់​នៅលើ​ប្រព័ន្ធ​ដំណើរការ Android OS ក្នុង​គោលដៅ​ដើម្បី​ទាក់ទង​គ្នា​រវាង​ក្រុម​ភេរវ​ករ​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន Newsweek ។​
​តាម​ប្រភព​បាន​បញ្ជាក់ថា ក្រុម ISIS បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី Alrawi ប្រហែល​ជាជាង ១​ខែ​មុន ហើយ​អ្វី​ដែលជា​ចំណុច​ពិសេស នៅក្នុង​កម្មវិធី​នោះ គឺ​វា​អាច​ធ្វើការ​បំប្លែង​សារ (Encrypted) ដែល​មិនអាច​ឲ្យ​ជន​សាមញ្ញ​មើល​ដឹង​នោះទេ​។​
​ក្រៅពី​កម្មវិធី Alrawi ក្រុម ISIS ក៏បាន​បង្កើត​កម្មវិធី​មួយទៀត​ផងដែរ​ថា ដែលមាន​ឈ្មោះថា Amaq Agency ដែល​ទុក​សម្រាប់​ធ្វើការ​កៀរគរ និង​ផ្ដល់ព័ត៌មាន​ដល់​សមាជិក​ក្រុម​ភេរ​វករ​។​
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ​ស្ត្រី​មេម៉ាយ​ម្នាក់​ក៏បាន​ប្តឹង​តុលាការ​រដ្ឋកា​លី​ហ្វូ​ញ៉ា​ថា ក្រុម ISIS បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទំនាក់ទំនង​គ្នា​ដូចជា Twitter, Telegram, Instagram ជាដើម​៕

56992898c36188d6538b45b6