​លោកស័ក្តិ​៥​ ទុន ឌៀ​ក ចាក់ដី​លុប​ឆ្នេរ សមុទ្រ​នៅ​ស្មាច់មានជ័យ​ធ្វើជា​កម្មសិទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2016 ក+ ក-

 

ដោ​យ៖ ​រដ្ឋា​-​រាយការណ៍​បន្ថែ​ម៖ អ.វ

​ខេត្តកោះកុង​៖ ដី​ឆ្នេរសមុទ្រ​មួយកន្លែង​ស្ថិតនៅ​ភូមិ​មួយ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបាន​មន្ត្រី​យោធា​ស័ក្តិ​៥​ម្នាក់ ចាក់ដី​លុប​រំ៦លោភ​យក​ធ្វើជា​កម្មសិទ្ធិ​ក្រោម​ហេតុផល​ថា​ទុក​ធ្វើ​ផែ ប៉ុន្តែ​លោក ប៊ុន លើ​ត អភិបាលខេត្ត​បានបញ្ជាក់​ដោយ​ស្រពេចស្រពិល​ថា ចាំ​ឲ្យ​ជំនាញ​ចុះទៅ​មើល​សិន​។​

​ការ​វាតទី​យក​តំបន់ឆ្នេរ​ខាងលើនេះ ត្រូវគេ​មើលឃើញថា​បាន​លាតសន្ធឹង​យ៉ាង​វែង ហើយ​មាន​រថយន្ត​ដឹក​អាចម៍ដី​មកចាក់​យ៉ាង​គគ្រឹកគគ្រេង ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មិន​ទប់ស្កាត់​ទេ បង្ក​ឲ្យ​មានការ​រិះគន់​ដោយ​ចោទប្រកាន់ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា​ពុះ​ដី​ឆ្នេរ​ធម្មជាតិ​មាត់សមុទ្រ​លក់​ដោះដូរ​ទៅ​ឲ្យ​លោក ទុន ឌៀ​ក ដោយ​ស្ងាត់ៗ​។​

​ដើម្បី​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ករណី​លក់​ដឺ​ឆ្នេរសមុទ្រ​ខាងលើនេះ គេហទំព័រ មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តកោះកុង​ដើម្បី​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​នេះដែរ តែ​ទូរស័ព្ទ​ទៅ​លោក​ចូល​ហើយ​ពុំមាន​អ្នកទទួល ចំណែក​លោក ទូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ​វិញ ក៏​មិន​លើក​ទូរស័ព្ទ​ដូចគ្នា​ដែរ​។​

​លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​ប្រាប់​អ្នកយក​ព័ត​មាន មេគង្គ​ប៉ុស្តិ៍ តាម​ទូរស័ព្ទ​បញ្ជាក់​ដោយ​មិនទាន់​ប្រាកដថា ចាំ​លោក​ឲ្យ​ខាង​ជំនាញ​ចុះទៅ​មើល​សិន​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មាត់សមុទ្រ​ជិត​កន្លែង​ចាក់ដី​លុប​ឆ្នេរ​នោះ បាន​ប្រាប់ថា សកម្មភាព​រំលោភ​ដី​ឆ្នេរ​ដែល​គេ​កំពុង​ចាក់​លុប​នេះ ជា​ទង្វើ​របស់​អ្នកមាន​លុយ និង​មានអំណាច​ម្នាក់ បើ​គ្មាន​អំណាច និង​លុយ​សូកប៉ាន់​នោះទេ​គឺ​មិនអាច​ចាក់ដី​លុបបំបាត់​ឆ្នេរសមុទ្រ​ធម្មជាតិ​រំលោភ​យកបាន​ដោយ​ងាយៗ​បែបនេះ​ដែរ​។​

ប្រជាពលរដ្ឋ​បាន​បន្តទៀតថា អ្នក​ដែល​ហ៊ាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នេះ​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ ទុន ឌៀ​ក ជាម​ន្រី​ទាហាន​ម្នាក់​ស័ក្ក​៥​ម្នាក់ និង​ជា​អ្នករកស៊ី​បូម​ខ្សាច់​សមុទ្រ​លក់​នៅក្នុង​ខេត្តកោះកុង​។ ប្រភព​បន្តថា មិនមែន​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ដូច​ការគិត​នោះទេ តែ​គេ​បាន​ត្រូវរ៉ូវ​គ្នា​អស់ហើយ​។​

​លោក​ស័ក្តិ​៥ ទុន ឌៀ​ក បាន​ប្រាប់​អ្នកយក​ព័ត​មាន មេគង្គ​ប៉ុស្តិ៍ ថា ដី​ឆ្នេរ​ដែល​លោក​កំពុងតែ​ចាក់​លុប​នេះ លោក​បាន​សុំច្បាប់​ខេត្ត​រួចហើយ​។ លោក​ថា ការចាក់ដី​នេះ​ក្នុង​គំរោង​សាងសង់​ផែ​ទូក​មួយ​ទុក​ឲ្យ​បងប្អូន​ប្រជា​នេសាទ​ស្រួល​ចតទូក​។​

​ការពន្យល់​របស់លោក ទុន ឌៀ​ក មាន​ភាពខុសគ្នា​ទៅនឹង​ភាពជាក់ស្តែង​ត្រង់​ថា លោក​បាន​សុំច្បាប់​សាលាខេត្ត​រួចហើយនោះ ប៉ុន្តែ​លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​ប្រាប់ថា​លោក​មិន​បានដឹង​ទេ​រឿងនេះ ចាំ​លោក​ឲ្យ​ជំនាញ​ចុះទៅ​មើល​សិន​។

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ទឹកដី​ខេត្តកោះកុង​នាពេល​កន្លងមកនេះ ត្រូវគេ​មើលឃើញថា អ្នកមាន​លុយ​អាច​ឃុបឃិត​ជាមួយ​អា​ជា្ញរ​ធ​រំរ​លោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​é​ក​ជន​បាន​ដោយ​ងាយ នេះ​គេ​មិន​និយាយ​ដល់​ករណី​លួច​បើក​កន្លែង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ក្រោម​ឥទ្ធិពល​របស់​សមត្ថកិច្ច​ខ្លះ​ផង​៕

gvfcaahygtrbbfrdeaa