ដោយ៖សុភ័ណ្ឌ
ខេត្តត្បូងឃ្មុំ៖កម្លាំងកងរាជអាវុធខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី ១៦ ខែមករា នេះ បានចុះឡោមព័ទទីតាំងស្តុកឈើមួយកន្លែងរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតក្នុងភូមិតាកុក ឃុំដា ស្រុកមេមត់។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា ឃ្លាំងស្តុកឈើមួយកន្លែងខាងលើនេះ កំពុងត្រូវឡោមព័ទដោយកងកម្លាំងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំគឺលោក វ៉ា សារិទ្ធ ។
ប្រភពបន្តថា កម្លាំងទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចូលឆែកឆេរត្រួតពិនិត្យភ្លាមៗនោះទេ នៅរង់ចាំវត្តមាននៃកិច្ចសហការរបស់លោកព្រះរាជអាជ្ញាមកដល់សិន។
សូមជម្រាបថា ទីតាំងដែលត្រូវឡោមព័ទនេះ ជាអតីតឃ្លាំងស្តុកដំឡូងរបស់ឧកញ៉ា លឹម ប៊ុណ្ណា ប៉ុន្តែក្រោយមកគេមិនដែលឃើញមានដំឡូងស្តុកនៅទីនោះទេ ឃើញមានតែការដឹកឈើប្រណីតចេញ ចូលទៅវិញ ហើយក៏មិនដែលឃើញមានការឆែកឆេរបង្ក្រាបដែរ។
ការបង្ក្រាបនេះ ត្រូវគេមើលឃើញថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការបង្រ្កាប បទល្មើសព្រៃឈើយ៉ាងតក់ក្រហល់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រូី ហ៊ុន សែន បានព្រមានចំៗថាដកលោក ប្រាជ្ញ ច័ន្ទ ពីអភិបាលខេត្តក្នុងករណីបណ្តែតបណ្តោយ ឲ្យកើតមានបទល្មើសព្រៃឈើនៅក្នុងខេត្ត និងឆ្លងទៅប្រទេសវៀតណាម៕
(សូមរង់ចាំអានព័ត៌មានបន្ថែមនៅពេលក្រោយ)