រថយន្ត​ដឹក​អ្នកដំណើរ​ លាំង យូ អេស បុក​យុវ​សិស្ស​ម្នាក់​ស្លាប់ នៅ​ស្រុក​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2016 ក+ ក-

ដោយ៖ប៉ែន សុផល

បាត់ដំបង​៖គ្រោះថ្នាក់​ចរាចរណ៍​គូរ​អោយ​ញាក់សាច់​មួយ​ករណី​បណ្តាល​យុវ​សិស្ស​ម្នាក់​ឈ្មោះ រង ដាវី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ រស់នៅ​ភូមិ​ថ្មី ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា    យុវតី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​
១២៥​ពណ៌​ខ្មៅ ចំណែក​រថយន្ត ជា​របស់​ក្រុមហ៊ុន លាំង យូ អេស ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ កំពង់ចាម 3A 3670  ។​អ្នកបើក​បើករថយន្ត​ក្រុង​នេះ ក្រោយពី​កើតហេតុ​បាន​ចត​រថយន្ត​ចោល​ហើយ​គេចខ្លួនបាត់​។​

គ្រោះថ្នាក់​រវាង​រថយន្ត​ក្រុង និង​ម៉ូតូ​ខាងលើនេះ  កើតឡើង​នៅ​ចំណុច​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​ម៉ោង​១៤ :៣០​នាទី​ថ្ងែ​ទី​១៦ ខែមករា ឆ្នាំ​២០១៦
​លើ​ដង​ផ្លូវជាតិ​លេខ​៥​។​

រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​ដម​ត្ថ​កិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្តក្រុង និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច កា​រិ​ល័យ​ចរាចរណ៍​ខេត្តបាត់ដំបង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕hgytfbbbtgfrd