ម៉ូតូ​ធំ​បុក​ហុងដា​ឌ្រី​ម​ស្លាប់​២​នាក់ របួស ធ្ងន់​ម្នា​ក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

 

​ដោយ​៖​រដ្ឋា​

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ធំ​ម៉ាក Baja និង​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវលំ ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

ជនរងគ្រោះ​ឈ្មោះ គង់ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ស្លាប់​) ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក Baja ពណ៌​ទឹកប្រាក់​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-7647 និង​ឈ្មោះ វ៉េ ផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង​ទី​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​ស្លាប់​) ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-0469 និង​គ្នា​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូត​ធំ​ម៉ាក Baja តាម​បណ្ដោយ​ផ្លូវលំ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ជិះ​គ្នា​២​នាក់​យ៉ាង​លឿន​ដូចគ្នា​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា ។​ខណៈ​ជិត​ដល់​កន្លែងកើតហេតុ ម៉ូតូ​ធំ​បាន​ព្យាយាម​វ៉ា​រថយន្ត​១​គ្រឿង​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ក៏បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាមៗ និង​របួសធ្ងន់​ម្នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរ​បាន​ចុះមក​ធ្វើការ​វាស់វែង ហើយ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ ។​ចំណែក​សព​ជនរងគ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​កំពុង​ព្យាយាម​ស្វែងរក​ក្រុមគ្រួសារ​ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕fgtrfaaaagytgfvcccgtfrebbbvbhgvcdddgvgftrddd