រថយន្ត​កាមរី​ចង្កូត​ស្តាំ​បុក​អ្នកជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​ស្លាប់​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

 

ដោយ៖សុផល

​បាត់ដំបង​៖ រថយន្ត​កាមរី​ចង្កូត​ស្តាំ​បាន​បុក​ម៉ូតូ​មួយគ្រឿង​បើកបរ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​អោយស្លាប់​៣​នាក់​ឳ​ពុក​ម្តាយ​និង​កូន កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៥៧​អា ភូមិ​បឹងរាំង​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។​

​ប្រភពពី​នគរបាល​ចរាចរ​ខេត្ត​បានអោយដឹងថា រថយន្ត​កាមរី​កូ​ចង្កូត​ស្តាំ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​2A2331 បើកបរ​ដោយ​ឈ្មោះ​សុន សុខា ភេទ​ប្រុស រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​មាន​ទី​១ ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​(​ប្តី​) ទី​២ ឈ្មោះ ម៉េ​វ រ៉េ​ន អាយុ​៥៣​ឆ្នាំ​(​ប្រ​)​ពន្ធ ទី​៣​ឈ្មោះ សម្បត្តិ ភេទ​ស្រី មាន​អាយុ​២៧​ឆ្នាំ​ព​រស់នៅ​ភូមិ​ស្នឹង​ខាងកើត ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​ទាំ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1D3650​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ចរាចរ​ថា មុនពេល​កើតហេតុ​ឃើញ​មាន​រថយន្ត​កាមរី​ខាងលើ បាន​បើក​ពី​ទិស​ខាងលិច​មក​កើត​ក្នុង​ល្បឿន​លឿន​វ៉ា​ម៉ូតូ​មួយគ្រឿង​ដែល​រត់​ស្រប​ទិស​គ្នា ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ខាងស្តាំ​បណ្តាលអោយ​ស្លាប់​មនុស្ស​៣​នាក់​នៅ​កន្លែងកើតហេតុ​តែម្តង​ហើយ​អ្នកបើករថយន្ត​គេចខ្លួនបាត់​ភ្លាម​។​

​បច្ចុប្បន្ន​សព​បានប្រគល់​អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ប្រមូល​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕cfdcxbbbfrdeavca