កូនកំលោះ​ត្រូវ​រថយន្តបុក​ស្លាប់​ក្នុង​ថ្ងៃ​ចូល​រោង​ការនៅស្រុកព្រៃនប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

 

ដោយ៖សហការី

ស្រុក​ព្រៃ​ន​ប់៖កូនកំលោះ​ម្នាក់​បាន​ស្លាប់​គួរ​ឲ្យ​រន្ធត់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំ​ថ្ងៃ​រៀប​ពិធីមង្គលការ ខ​ណៈ​ខ្លួន​ជិះ​ម៉ូតូ​ទៅ​ទទួលយក​មិត្តភក្តិ​ឲ្យ​មក​ធ្វើជា​អ្នក​កំដរ​។

​ករណី​កូន​ក​ម្លោះ​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ​ត្រូវ​រថយន្តបុក​ស្លាប់​នោះ បើតាម​លោក​អភិបាលស្រុក​ព្រៃនប់​ថ្លែងថា គ្រោះថ្នាក់​នេះ​កើត​នៅពេល​កូន​កំលោះរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ដឹក​មិត្ត​ភ​ក្តិអ្នក​កំដរ​ដើម្បី​រៀបចំ​ពិធីសូត្រមន្ត​ចូល​រោងការ​នា​ល្ងាច​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ២០១៦ ​ម្សិលមិញនេះ​។​

​ក្រោយពី​កូន​កំលោះ​រងគ្រោះ​ឈ្មោះ ​ស្វាយ រឿន ​អាយុ​២៤​ឆ្នាំ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត​នោះ មង្គល​ការដែល​គ្រោង​ធ្វើ​ផ្លូវការ​នៅ​ថ្ងៃ​១៨ ខែមករា នេះ​នៅ​ភូមិ​តា​នៃ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៍​ត្រូវបាន​លប់ចោល ហើយ​ភាគី​ខាង​កូនក្រមុំ​ដែល​បូរាណ​លោ​កថា​មេម៉ាយ​ខាន់​ស្លា​ឈ្មោះ អ៊ី​ត ចាន់ អាយុ​២៤​ឆ្នាំ​ដូចគ្នា ក៍បាន​កែប្រែ​រោង​អាពាហ៍ពិពាហ៍​ត្រឡប់​ទៅជា​រោង​បុណ្យសព​ឧទ្ទិស​កុសល​ជូនទៅ​វិញ្ញាណ​ក្ខ័​ន្ធ​កូន​កំលោះ​នោះ​វិញ​ភ្លាមៗ​ដែរ​។​

​សេចក្តីរាយការណ៍​បន្ត​ថា សព​បុរស​ជា​កូន​កំលោះគេ​បាន​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ក្នុង​ខេត្តកំពត ហើយ​កូនក្រមុំ​ក៍បាន​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​បូជាសព​កូន​កំលោះនៅឯ​ខេត្តកំពត​ផងដែរ មុន​និង​ត្រឡប់មក​រៀបចំ​កម្មវិធី​ខ្លះ​តាម​ជំនឿ​នៅផ្ទះ​កន្លែង​ធ្វើ​រោងការ​នៅ​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​នេះ​ជា​ករណី​ដ៏​កម្រ និង​គួរ​ឲ្យ​សង្វេគ​មួយ​ដែល​សា​ម៉ី​ខ្លួន​ខាង​ស្រី ក៏ដូចជា​សាច់ញាតិ​ទាំងសងខាង​មានការ​រន្ធត់​សោកស្តាយ និង​អា​លោះ​អាល័យ​ក្រៃលែង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​៕tgyuooogtfrdscccfcdxsbbb