ចោរលួច​រថយន្ត​ភ្នាក់ងារ​ព័ត៌មាន AP ទាំង​កណ្តាលរាត្រី​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2014 ក+ ក-

ភ្នំពេញ​៖ អ្នក​ថតរូប​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន AP លោក ហេង ស៊ី​និ​ត ត្រូវបាន​ចោរលួច​រថយន្ត​មួយគ្រឿង កាលពី​រាត្រី ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០១៤ ខណៈដែល​លោក​ចត​ទុក​នៅមុខ​ផ្ទះ​របស់ខ្លួន លេខ​៤៤ ផ្លូវ​C ក្នុង​បុរី​មួយ ក្នុង​តំបន់​បឹង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​បើតាម លោក ហេង ស៊ី​និ​ត រថយន្ត​នេះ ម៉ាក​កាមរី ឆ្នាំ​១៩៩២ ពណ៌​ស ពាក់​ស្លាក​លេខ ភព​២-១៨៦០​។ ពេលនេះ លោក​សូម​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ស៊ើបអង្កេត និង​តាម​ចាប់​ចោរលួច រថយន្ត ត្រឡប់មកវិញ​ផង​៕

Untitled-3រថយន្ត​របស់លោក ហេង ស៊ី​និ​ត ពេល​ចត​មុខផ្ទះ​នាពេល​កន្លងមក​

Untitled-3​លោក ហេង ស៊ី​និ​ត អ្នក​ថតរូប​ឲ្យ​ទីភ្នាក់ងារសារព័ត៌មាន AP