ជិះម៉ូតូបុក​រថយន្ត​ដែល​បត់​កាត់​ពីមុខ​បោកដួល​របួស​៣​នាក់​ប្រពន្ធ​និងចៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

ដោយ៖សហការី

​ព្រះសីហនុ​៖ នៅវេលា​ម៉ោង​១០ និង​៤០​នាទី​ថ្ងៃ​​ទី​១៨ មករា ២០១៦ នេះ នៅ​ផ្លូវជាតិ​លេខ​
៤ ត្រង់ចំនុច​មុខ​ស្ថានីយ៍​ប្រេង​PTT ឃ្លាំង​​លើ ស្ថិតនៅ​ភូមិ​២ ស​/​ក​១ ខេត្ត​ព្រះសីហនុ​
​មាន​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បានកើត​​ឡើង រវាង​ម៉ូតូ​ម៉ាក Honda C-125 ពណ៌​​ខ្មៅ ស្លាក​លេខ​ព្រះសីហនុ 1E-6774​បើកបរ​ដោយ​ឈ្មោះ សោ ភិន ភេទ​ប្រុស​
​អាយុ ៦០​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​​ភូមិ​១ សង្កាត់​១ ខេត្ត​ព្រះសីហនុ (​របួសធ្ងន់​)
​និង អ្នករួម​ដំណើរ ០២​នាក់​ទៀត​​ទី​១-​ឈ្មោះ សឹម ផល ភេទ ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ  មេផ្ទះ ជា​ប្រព​ន្ឋ​(​របួសស្រាល​) ទី​២-​ឈ្មោះ ភឿង ឌុ​ង​ហេ​ ភេទ​ប្រុស អាយុ ២​ឆ្នាំ ជា​ចៅ​(​របួសស្រាល​)​។​

​ជនរងគ្រោះ​​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំនុចកើតហេតុ ក៏មាន​រថយន្ត​​ម៉ាក LEXUS LX 470 ពណ៌​ស្ករ ស្លាក​​លេខ ភ្នំពេញ 2Y-9956 បើកបរ​ឈ្មោះ​
​ហម សុខ​ឡេង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​​មុខរបរ បុគ្គលិក​ផ្ទះសំណាក់ ជី​ប៊ី​ធី ទីលំនៅ​
​ភូមិ​៣ សង្កាត់​២ ខេត្ត​ព្រះសីហនុ​មាន​ទិសដៅ​ស្របគ្នា បាន​វ៉ា​ម៉ូតូ​ខាងលើ​
​ហើយ​បត់​ស្តាំ ពីមុខ​ម៉ូតូ បណ្តាល​ឲ្យ​ម៉ូតូ​​បុក​គូទ​រថយន្ត​ដួល​រងរបួស​តែម្ដង​។​

​នៅក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​​រងរបួស​ស្រាល ចំនួន ៣​នាក់​​រី​វត្ថុតាង​រថយន្ត និង​ម៉ូតូ បាន​យកទៅ​រក្សា​ទុក នៅ​ការិយាល័យ​នគរបាលចរាចរ​ផ្លូវគោក ៕​

rfdeaaajuhygbbbikjuycccyuhtgdd