​រថយន្ត​កា​ម​រី​គូទប៉ោង​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​១២​ផ្ទាំង​នៅ​ជិត​ដេ​អិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2016 ក+ ក-

ដោយ៖រដ្ឋា

ភ្នំពេញ​៖ ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាន​បាក់​អស់​១២​ផ្ទាំង​ដោយសារតែ​បុរស​ម្នាក់​បើករថយន្ត​កា​ម​រី​គូទប៉ោងក្នុង​ល្បឿន​លឿន​ដូច​ហោះ​ទៅបុក​បណ្ដាល​ឲ្យ​រថយន្ត​វិល​២​ជុំ​ខ្ទេច​អស់​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១ និង​២០​នាទី រំលងអាធ្រាត្រឈានចូលថ្ងែ​ទី​២០ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កា​មរី​គូទប៉ោងស៊េរីឆ្នាំ៩៥ ពណ៌​ខ្មៅ​ដែលមាន​ពាក់​ស្លាក​លេខ​បាត់ដំបង​2A-0744 ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ជិត​ដល់​ត្រង់ចំណុច​កើតហេតុ​ទល់​មុខ​នឹង​រូបចម្លាក់​ក្ដាន់​ពីរ ក៏​បុក​នឹង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​១២​ផ្ទាំង​បណ្ដាល​ឲ្យ​រថយន្ត​វិល​២​ជុំ​ខ្ទេច​អស់​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច បន្ទាប់មក​ម្ចាស់​រថយន្ត​​ខាងលើ​បាន​បើកទ្វា​ររថយន្ត​រួច​រត់​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរ​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ស្តូ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ហេតុចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

aasdedzaaaagytghdbb
awerfdaokiuauygtr