ចាប់​បុរស​ម្នាក់​ដែល​បោះ​កញ្ចប់​បារី​កង្ក​ប់​ថ្នាំញៀន​ ​ចូល​ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2016 ក+ ក-

​ដោយ​៖​សួង សាម​

ភ្នំពេញ​៖ បុរស​ជា​កម្មករ​អនាម័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ម្នាក់ ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ធ្វើការ​ឃាត់ខ្លួន សាកសួរ​ក្រោយពី​សង្ស័យ​រូបនោះ​ជាប់​ពាក់ព័ន្ធ និង​ការនាំយក​គ្រឿងញៀន​ខុសច្បាប់​ចូល​មន្ទី​ឃុំឃាំង​។​

​ហេតុការណ៍​នៃ​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ថ្ងៃទី​១៨​ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ច្រកចូល​ពន្ធនាគារ ក្នុង​ស្នងការ​នគរបាល​រាជធានី ស្ថិត​ក្នង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ ម៉ន ភា​រុន អាយុ​២៥​ឆ្នាំ កម្មករ​អនាម័យ​នៃ​ស្នងការ​នគរបាល​រាជធានី មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​តាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ជា​កម្មករ​រូបនោះ បានអោយដឹងថា កាលពី​ថ្ងៃទី​១៥ មករា ខ្លួន​ក៏បាន​ចេញទៅ​ចាក់សំរាម​ដូច​ធម្មតា ស្រាប់​តែមាន​យុវជន​ម្នាក់​អាយុ​ប្រ​ម៉ាណ​២០​ឆ្នាំ​ជិះ​ម៉ូតូ​គុប​ស្ទាំង​ពណ៌​ក្រហម​ហើយ​បោះ​កញ្ចប់​បារី​សេក​មក​ដី​ហើយ​ប្រាប់​ថាអោយ​យក​កញ្ចប់​នេះ​បោះ​ចូល​កន្លែង​ពន្ធនាគា ហើយ​គេ​អោយប្រាក់​៥០​ដុល្លារ​។

លុះដល់​ពេល​រសៀល​មាន​លេខ​ទូរស័ព្ទ​មួយ​បាន​តេ​មក​ខ្លួន​អោយ​បោះ​កញ្ចប់​នោះ​នៅត្រង់​ជ្រុង​ខាងលិច​នៃ​របង​ពន្ធនាគា​ទៅ​មាន​អ្នក​មក​យក​ហើយ ។​ចំណែក​រូប​ខ្លួន​ក៏បាន​ធ្វើតាម​គេ​ប្រាប់​ចប់សព្វគ្រប់​។​រហូតមកដល់​ថ្ងៃទី​១៨ មករា​វេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល រូបគេ​ក៏បាន​ទទួល​ទូរស័ព្ទ​លេខ​ដដែល​នោះ​ថា អោយមក​យកប្រាក់​ចំនួន​៥០​ដុល្លារ​ដែល​បាន​សន្យា​ថាអោយ ស្រាប់តែ​មក​តា​មកា​រណា​ត់​ក៏ត្រូវ​មន្ត្រី​ពន្ធនាគារ​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់​ខ្លន​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ឬ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

aabhytdfrdesaa