លោក​ ច័ន្ទ សុផល អញ្ជើញជាអធិបតី​សម្ពោធ​អាគារ​សិក្សា​ថ្មី​១ខ្នង ជា​អំណោយ​អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2016 ក+ ក-

kដោយ៖អ៊ុក សំអាន

ខេត្តបាត់ដំបង​៖អាគារ​សិក្សា​ថ្មី​មួយ​ខ្នង ដែលមាន​តម្លៃ ៥៤.០០០​ដុល្លារ​អាមេរិក របស់លោក ម៉ា​កូ​តូ ហ្វូ​កា​ហ្គា​វ៉ា ជា​ម្ចាស់ជំនួយ​និង​ជា​សប្បុរសជន​ជប៉ុន តាមរយៈ​លោក ម៉ា​ថូ​ម៉ាស់ ជេន​នី សហ​ស្ថាបនិក​សមាគម​សម្រេច​សុ​បិ​ន្ត​កុមា​កម្ពុជា ស្ថិតនៅក្នុង​បរិវេណ​អនុវិទ្យាល័យ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ព្រមទាំង​បំពាក់ នូវ​គ្រឿង​សង្ហា​រឹម បន្ទប់ទឹក បង្គន់​អនាម័យ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល អភិបាល នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ម្ចាស់ជំនួយ និង​សហការី របស់​សមាគម​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា ជាច្រើនរូប​ទៀត​។​

តំណាង​ម្ចាស់ជំនួយ​បាន​គូសបញ្ជាក់ថា​៖ ដោយ​មើលឃើញ​ពី​ការលំបាក​នៅក្នុង​សហគមន៍ និង កំណើន​សិស្ស ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ហើយ​សាលា​មាន​កង្វះខាត​នូវ​អាគារ​និង​ថ្នាក់​សិក្សា​សម្រាប់​ឆ្លើយតប​ពី​តម្រូវការ​ចាំបាច់​របស់​សិស្សសាលា​ដែលមាន​កំណើន​កើនឡើង​ផង​នោះ ទើប​អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា ផ្តល់នូវ​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង​នេះ​ឡើង ដែល​បាន​ចំណាយ​ថវិកា​សាងសង់​សរុប ៥៤.០០០​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមានៈ អាគារ​សិក្សា​១​ខ្នង ៥​បន្ទប់​,​បន្ទប់ទឹក​,​បង្គន់​អនាម័យ​,​ក្លោងទ្វារ​និង​បាន​បំពាក់​នូវ​គ្រឿង​សង្ហា​រឹម​ក្នុង​ថ្នាក់រៀន​គ្រប់គ្រាន់​។​

លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់ជំនួយ​និង​សប្បុរសជន​ជប៉ុន ព្រមទាំង​សហការី​ទាំងអស់​របស់ អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា ដែល​តែងតែ​ផ្តល់នូវ​អាគារ​សិក្សា​នៅតាម​សាលា​តាម​បណ្តា​ស្រុក​នានា ដែល​ស្ថិតក្នុង​សហគមន៍​ជនបទ ហើយ​សកម្មភាព​ទាំងនេះ គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅតាម​ជនបទ របស់ ខេត្តបាត់ដំបង ជា​បន្តបន្ទាប់ ។​

លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បានចាត់ទុក​សាលារៀន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​សហគមន៍​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ទាំងមូល​។​ដូចនេះ​ការលើកកម្ពស់​វិស័យ​អប់រំ​នៅតាម​មូលដ្ឋាន​សហគមន៍ គឺជា​អាទិភាព​ចំពោះមុខ​ដ៏​មាន​សារៈសំខាន់​សម្រាប់​រដ្ឋបាល​ស្រុក​-​ឃុំ ហើយ​ដែល​ត្រូវតែ​បង្កើន​នូវ​ការយក ចិត្ត​ទុកដាក់​។​

លោកក៏បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា​៖​វិស័យ​អប់រំ​គឺជា​ចំណុច​គន្លឹះ​នៅក្នុង​ទស្សនៈវិស័យ​អភិវឌ្ឍន៍​យូរអង្វែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​កែលម្អ​ប្រព័ន្ធ​អប់រំ​ដើម្បី​ធ្វើ​ឲ្យ​សេវា​អប់រំ​កាន់តែ​ជ្រាបចូល​ទៅដល់​តំបន់​ជនបទ ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​ការអប់រំ​ទូលំទូលាយ​និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​សម្រាប់​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ក្នុង​រយៈពេល​៥​ឆ្នាំ​របស់​ខេត្តបាត់ដំបង និង​ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​វិស័យ​ឲ្យ​រឹតតែ​ខ្លាំងក្លា​ថែមទៀត​។​

ជាមួយគ្នានេះ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏បាន​ផ្តល់នូវ​អនុសាសន៍​ជំរុញ​ឲ្យ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបាត់ដំបង អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ឲ្យ អនុវិទ្យាល័យ​បួរ សព្វថ្ងៃ​តម្លើង​ទៅជា​“ វិទ្យាល័យ ”​វិញ​ដើម្បី​ឆ្លើយតប​ពី​កំណើន​សិស្ស​និង​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ក្មួយៗ​ក្នុង​មូលដ្ឋាន​៕awszssqwaaa

 

 

 

a1dxsaa

 

 

 

 

 

aeubbgtaewdiopabhgopkacfdcfxfh