ប​ង្គ្រា​ប​ល្បែង​ហ្គេម​បាញ់​ត្រី និង​ឃាត់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៩​នាក់​នៅ​តំបន់​ ​ត្រពាំង​ឈូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2016 ក+ ក-

​​ដោ​យ៖​សួង សាម​

ភ្នំពេញ៖​ទីតាំង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​ធំ មួយ​ត្រូវបាន​កំលាំង​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​សហ​ការណ៍​និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៩​នាក់​ថ្នាំញៀន​២​កញ្ចប់​តូច​(​ក្រាម​ស​ថ្លា​)​និង ដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​បាន​មួយ​ទូរ រួម​និង​សម្ភារៈ​សេព​​គ្រឿងញៀន​មួយចំនួន កាលពី​រសៀល ម៉ោង​២២​និង​៣០ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុម​១១​ភូមិ​ត្រពាំង​ឈូក​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខាងលើ​ដឹកនាំ​ដោយ​​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ សហ​ការណ៍​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ។​

​ជា​លទ្ធផល​កម្លាំងចម្រុះ​គណៈ​បញ្ជារ​ការឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់​(​ក្នុងនោះ​មាន​ម្នាក់​ជា​ជនជាតិ​ឡាវ​) ដកហូត​បាន គ្រឿងញៀន​02​កញ្ចប់​តូច​(​ក្រាម​ស​ថ្លា​)​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​មួយ​ទូរ និង​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

គួរ​បញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ខាងលើនេះ​ប្រមូលផ្តុំ​ដោយ​ក្មេង​ទំនើង​បងតូច​បងធំ​ដែល​តែងតែ​មកជួប​ជុំគ្នា​និង​ជា​ជំរក​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ​និង​ព្យាយាម​បង្ក្រាប​ជាច្រើន​លើ​ច្រើនសារ​យ៉ាងណា​ក៍ដោយ​ក៍​មិនចេះ​អស់​ដែរ​ហើយគ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​តែងតែ​ឆ្មក់​ចុះ​ប​ង្គ្រា​ប​ជាប្រចាំ​ដូច​ភ្លៀងរលឹម​។​

​បច្ចុប្បន្ន​ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ញៀ​ទាំង​៩នាក់ រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕aabvgfcaaaedswdbbb