ដោយ៖អ៊ួង វឹង
ខេត្តកំពត ៖ សាកសពកុមារី ត្រូវបានអ្នកស្រុកប្រទះឃើញ កាលពីវេលម៉ោងម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចំណុច វាលស្រែ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ។
សមត្តកិច្ច នគរបាលមូលដ្ឋាន បានប្រាប់អោយ ដឹងថា កុមារីរងគ្រោះ ឈ្មោះឃុន ណាន អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ កុមារីជនរងគ្រោះ បានបាត់ខ្លួនតាំងពីថ្ងៃទ១៩ ខែមករា ឆ្នាំ២០១៦ ខណៈចេញ ទៅរៀននៅសាលា កាលពីព្រឹក ថ្ងៃទី១៨ខែមករា លុះដល់ល្ងាចមិនឃើញមកផ្ទះវិញទេ បងប្អូនបានចេញទៅដើររុករក តែមិនឃើញសោះ រហូតមកដល់ព្រឹក ថ្ងៃទី២០នេះ ទើបប្រជាពលរដ្ឋក្នុងភូមិជាមួយ ដើរចេញទៅវាលស្រែ ក៏ប្រទះឃើញសពរងគ្រោះតែម្តង ដែលដេកស្លាប់យ៉ាងអាណោចអធម៌ ។
អ្នកស្រុកបានអោយដឹងថា ឪពុកកុមារី មិនបាននៅផ្ទះទេ គឺរវល់ចេញទៅលេងបងប្អូននៅឯខេត្តផ្សេង ដោយទុកកុមារី ជនរងគ្រោះ នៅផ្ទះជាបងប្អូន។ តាមសមត្ថកិច្ចនគរបាលជំនាញ ដាក់ការសង្ស័យជំហានដំបូងថា ជាករណីរំលោភសម្លាប់។បច្ចុប្បន្នកម្លាំងនគរបាល ជំនាញស្នងការដ្ឋានខេត្ត បាននិងកំពុងតែធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ ដើម្បីវែករកមុខសញ្ញាជនសង្ស័យ យកមកដាក់ទោសតាមច្បាប់ ៕