អាជ្ញាធរ​តាមរក​ស្ត្រី​ម្នាក់​ដែល​ឡើង​អង្គុយ​សម្មាធិ​លើ​រូបសំណាក​យាយ​ទេព​ក្រុង​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2016 ក+ ក-

ដោយ៖សំរុង                      acfred111

​សៀមរាប​៖​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល ដោយ​លេច​រូបភាព​ក្រុម​អ្នកធ្វើ​បារមី​មួយក្រុម ដែល​បាន​ទៅ​អង្គុយ​លើ​រូបសំណាក់​យាយ​ទេព​ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ខាងលិច​ព្រះរាជ ដំណាក់ ឫ​នៅជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ប៉ុន្តែ​អាជ្ញាធរ​ក្រុង​សៀមរាប​មិន​អើពើ​ឡើយ​។

លោក ប៊ុន ថា​ឫ​ទិ្ធ អភិបាលរង​ខេត្តសៀមរាប និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​២០ មករា​ឆ្នាំ​២០១៦ នេះ​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​តាម​ចាប់​ក្រុម​អ្នកធ្វើ​បារមី​នៅ​សំណាក់​យាយ​ទេព​នោះ​ហើយ ។​

​ក្នុង​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ គេ​ឃើញ​មាន​រូបថត​មួយចំនួន​ក្នុង​នោះគេ​ឃើញ​មាន​ស្ត្រី​ម្នាក់ ក្នុង​សំលៀកបំពាក់ និង​កាយវិការ​អង្គុយ ដូច​រូបសំណាក់​យាយ​ទេព​អង្គុយ​សមាធិ​លើ​រូបសំណាក​យាយ​ទេព និង​មាន​មនុស្ស​មួយក្រុម មាន​គ្នា​ប្រមាណ​១០​នាក់ កំពុង​អង្គុយ​សំពះ​។​

​បើតាម​លោក ប៊ុន ថា​ឫ​ទិ្ធ វាយតម្លៃថា សកម្មភាព​ខាងលើ​ធ្វើឡើង​ក្នុង​រូបភាព​លួចលាក់ អាចធ្វើ​នៅពេល​ស្ងាត់ អំឡុងពេល​ម៉ោង​១២ ឫ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ គឺ​នៅពេលដែល​សមត្ថកិច្ច​ស​ម្រាក​។
​លោក​អភិបាលរង​ខេត្តសៀមរាប​បន្តថា ក្រុម​ជន​ទាំងនោះ​គឺ​អ្នក​មកពី​ខាងក្រៅ មិនមែន​អ្នក​ខេត្តសៀមរាប​ទេ ហើយ​បើតាម​រូបភាព ពួកគេ​ជា​ជនជាតិខ្មែរ ដែល​អាជ្ញាធរ​ពិបាក​នឹង​សន្និដ្ឋាន​ពី​អាសយដ្ឋាន​ពិតប្រាកដ​។​បើ​ចឹ​ង​មែន នោះគេ​នឹងមិន​ងាយ​រកឃើញ​អត្តសញ្ញាណ​ណាស់​។​

តែ​លោក ប៊ុន ថា​ឫ​ទិ្ធ​ថា មិនយូរ​ទេ​សមត្ថកិច្ច​នឹង​អា​ចរក​ក្រុម​ដែល​ប្រព្រឹត្តិ​ទាំងនោះ ដើម្បី​ដាក់ទោស ឲ្យ​សក្តិសម​នឹង​អំពើ​ដែល​ពួកគេ​បានធ្វើ​លើ​ទីសក្ការៈ​ដែល​ដែលមាន​ជំនឿ​នេះ ។​

​រូបសំណាក់​យាយ​ទេព ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ខាងលិច​ព្រះរាជដំណាក់ ឬ​នៅជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​។ ប្រជាពលរដ្ឋ​ទាំង​ជិត​ទាំង​ឆ្ងាយ បានធ្វើ​ដំណើរ​មកកាន់​ទីសក្ការៈ​នេះ ព្រោះ​ពួកគេ​ជឿ​លើ​បារមី​ស័​ក្ថិ​សិទ្ធិ​របស់​យាយ​ទេព​៕