Ashley Cole ចុះកុងត្រាផ្លូវការជាមួយ L.A Galaxy
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2016 ក+ ក-

បាល់ទាត់​៖​ក្លិប​បាល់ទាត់ Los Angeles Galaxy ប្រកាសថា ក្លិប​បាន​ចុះហត្ថលេខា​នាំយក​ខ្សែការពារ​ស្លាប​ឆ្វេង Ashley Cole មកកាន់​ទឹកដី​សហរដ្ឋអាមេរិក ខណៈពេលដែល​កីឡាករ​រូបនេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ចចក​ព្រៃ Roma​។
​ ​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប Los Angeles Galaxy អតីត​កីឡាករ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal និង​តោ​ខៀវ Chelsea សញ្ជាតិ​អង់គ្លេស វ័យ​៣៥​ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ​ខ្សែប្រយុទ្ធ Robbie Kean និង​មិត្ត​រួម​សញ្ជាតិ​អង់គ្លេស Steven Gerrard បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ក្នុងការ​ចាកចេញ​របស់ Ashley Cole ជាមួយនឹង​ក្លិប Roma កាលពី​ថ្ងៃ​អង្គារ​។
​ ​កីឡាករ Ashley Cole បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ចចក​ព្រៃ Roma ដោយសារតែ​អ្នកចាត់ការ​ដែល​ទើបតែនឹង​ត្រូវបាន​បណ្ដេញ​ចេញ​គឺ​លោក Rudi Garcia ដាក់​ខ្សែការពារ​រូបនេះ​ចូល​លេង​បានត្រឹមតែ ១៦​ប្រកួត​ប៉ុណ្ណោះ​ចាប់តាំងពី Ashley Cole ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea កាលពី​ខែសីហា ឆ្នាំ​២០១៤ ។
​ ​គួរ​បញ្ជាក់ថា ខ្សែការពារ Ashley Cole ផ្លាស់​ទៅកាន់​ក្លិប​នៅ​សហរដ្ឋអាមេរិក Los Angeles Galaxy ដោយ​មិនមាន​តម្លៃ​ខ្លួន​នោះទេ​៕

art4.1