Steven Naismith ផ្លាស់​ទៅ Norwich City
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2016 ក+ ក-

បាល់ទាត់​៖​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ចាប​លឿង Norwich City បាន​ចុះផ្សាយ​ថា ក្លិប​របស់ខ្លួន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ទូកក្ដោង Everton រួចរាល់​អស់ហើយ​លើ​ការ​ទិញយក​ខ្សែប្រយុទ្ធ Steven Naismith ក្នុងតម្លៃ​ពលកម្ម​ចំនួន​៨.៥​លាន​ផោន​។
​ ​អតីត​កីឡាករ​ក្លិប Celtic សញ្ជាតិ​ស្កុ​តលែ​ន​វ័យ​២៩​ឆ្នាំ​រូបនេះ​ក៏បាន​កាន់​ប៊ិច​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយនឹង ក្លិប Norwich City រយៈពេល ៣​ឆ្នាំកន្លះ​ផងដែរ​។
​ ​កីឡាករ Steven Naismith ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ចាប​លឿង Norwich City ថា គាត់​ពិតជា​រីករាយ​ក្នុងការ​ផ្លាស់​មកកាន់​ក្លិប​ម​មួយ​នេះ ព្រោះថា​ក្លិប Norwich City គឺជា​ក្លិប​មួយ​ដែល​គាត់​គិតថា​អាច​នឹងធ្វើ​ឲ្យ​សមត្ថភាព​ទាត់​បាល់ របស់គាត់​កាន់តែ​រីកចម្រើន ហើយ​គាត់​ពិតជា​ពេញចិត្ត​នៅពេលដែល​គាត់​ផ្លាស់​មកលេង​ក្នុង​ក្លិប​មួយ​នេះ​។
​ ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Steven Naismith គឺជា​កីឡា​ករទី​៥​ហើយ​សម្រាប់​ក្លិប​ចាប​លឿង Norwich City ដែល​ទិញ​យកមក​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ ហើយ​កីឡាករ​៤​រូប​ផ្សេងទៀត​រួមមាន Matt Jarvis, Ivo Pinto, Timm Klose និង Ben Godfrey៕

art6.1