កុំ​ភ្លេច ! Cambodian All Stars ប៉ះ Buriram United ល្ងាច​ស្អែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2016 ក+ ក-

បាល់ទាត់​៖​​នាវេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី២៣ ខែមករាស្អែកនេះ​ក្រុម Cambodian All Stars នឹង​ជួប​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្លឹប Buriram United មកពី​ប្រទេស​ថៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែមករា​កន្លងទៅនេះ​ក្រុម Cambodian All Stars បាន​យកឈ្នះ​ក្រុម SCG Muangthong United របស់​ប្រទេស​ថៃ​ដោយ​លទ្ធផល ៤-៣ ផងដែរ​។ ដូច្នេះ​នេះ​ការប្រកួត​លើក​ទី​២​របស់​ក្រុម Cambodian All Stars ប៉ះ​ជាមួយ​ក្រុម​ជើង​ខ្លាំង​ថៃ​មួយទៀត​។ តើ​លទ្ធផល​យ៉ាងណា​នោះ​សូម​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​៕

cambodia-all-stars1maxresdefault