Liverpool ត្រៀម​៤៥.៨ លាន​ផោន​ទិញ Alvaro Morata
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2016 ក+ ក-

បាល់ទាត់​៖​ក្លិប​ហង្ស​ក្រហម Liverpool កំពុង​រៀបចំ​សំណើ​ក្នុង​កញ្ចប់​ទឹកប្រាក់​ប្រមាណ ៤៥.៨ លាន​ផោន ដើម្បី​ដាក់​ទៅកាន់​ក្លិប​សេះបង្កង់ Juventus លើ​ការ​ទិញយក​ខ្សែប្រយុទ្ធ Alvaro Morata នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ​។
​ ​កីឡាករ សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​២៣​ឆ្នាំ​ដែល​គេ​ចាត់ទុកថា ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​ក្នុង ក្របខ័ណ្ឌ Italy Serie A កាលពី​រដូវ​កាល​មុន​រូបនេះ​ត្រូវបាន​គេ​រំពឹងថា នឹង​អាច​ចាក​ចេញពី​ក្លិប​សេះបង្កង់ Juventus ខណៈដែល​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយនេះ​កីឡាករ Alvaro Morata មិនបាន​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​របស់​អ្នកចាត់ការ Massimiliano Allegri ឡើយ គ្រា​ដែល​តំណែង​នេះ​ត្រូវបាន​ជំនួស​ដោយ Mario Mandzukic​។
​ ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Alvaro Morata ត្រូវបាន​ក្លិប​សេះបង្កង់ Juventus នាំយក​មកពី​ក្លិប​អធិរាជ​ស Real Madrid កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ក្នុងតម្លៃ​ពលកម្ម​២០​លាន​អឺរ៉ូ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត​ឲ្យ​ក្លិប​សេះបង្កង់ Juventus ៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៤៧​លើក​នៅ​គ្រប់​ការប្រកួត​ទាំងអស់​៕

art5.1