​អ្នកយកព័ត៌មាន​ទូរទស្សន៍ ទ​ទក ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2014 ក+ ក-

​ព្រះសីហនុ​៖ លោក ខេង សីហា អ្នកយកព័ត៌ មាន​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) បាន​ជួប​គ្រោះថ្នាក់ចរាចរណ៍​ដោយ​ម៉ូតូ​កូន សិស្ស​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ប៉ះពាល់ក្បាល​បាក់ ដៃ​ស្តាំ និង​របួស​ខ្លួន​យ៉ាងដំណំកំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ហេតុការណ៍​នេះ បានកើត​ឡើង​កាល ពី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ នៅលើ​ដងផ្លូវ​ឯករាជ្យ​ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ​។​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ លោក​ឱ សារឿន បានបញ្ជាក់​ឲ្យ​ដឹងថា លោក ខេង សីហា អាចនិយាយបាន​តែ​ក្រោក​មិន​រួច គ្រូពេទ្យ​កំពុង​តាមដាន​បន្ត​ក្រែង​អាច​ជៀស​ផុតពី​ការ​វៈ​កាត់ យក​ដុំ​ឈាម​ដែល​កក​នៅ​ខួរក្បាល​បាន​។​

លោក ខេង សីហា ជា​អ្នកយកព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ប្រកបដោយ​វិជ្ជាជីវៈ​យូរ​ឆ្នាំ​មកហើយ រីឯ​ការរស់នៅ​របស់​លោក​ក៏មាន​ជីវភាព​ក្រីក្រ​បំផុត​ដែរ ហេតុនេះ លោក និង​គ្រួសារ​របស់លោក​បាន​អំពាវនាវ​រក​ជំនួយ​សង្គ្រោះ​ពី​សប្បុរសជន​៕Untitled-1

​លោក​កំពុង​សំ​ដេក​សម្រាក​នៅ​អាគារ​ថ្មី​ជាន់​ទី​២ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​