កម្មករ​រោងចក្រ វី​បូ គ្រុប ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី បន្ត​ទាមទារ​លក្ខខណ្ឌ​៩​ចំណុច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2016 ក+ ក-

ccccaaaaដោយ៖ប៊ុន ធឿន

ភ្នំ​ពេ​ញ៖កម្មករ​កម្មការិនី​រោងចក្រ វី​បូ គ្រុប ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​ព​ប្រមាណ​ជាង​១៥០​នាក់ បាន​បន្តធ្វើ​កូដកម្ម​ជាថ្មី​ដើម្បី​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​អនុវត្ត​តាន​គោល​ការ​៩​ចំណុច ប៉ុន្តែ​មិនទាន់មាន​ឆ្លើយតប​បែបណា​ពី​ភាគី​ថៅកែ​រោងចក្រ​នៅឡើយ​ទេ​។​

​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ កម្មករ​កម្ម​ការ​នី​រោងចក្រ វី​បូ គ្រុប ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​ព​ប្រមាណ​ជាង​១៥០​នាក់ មានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅតែ​បន្តធ្វើ​កូដកម្ម​ដដែល បើទោះបីជា​មានការ​ដោះលែង​តំណាង​សហជីព​ទាំង​៥​រូប​ក៍ដោយ ដើម្បី​ទាមទារ​អោយ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍ សុំអោយ​ក្រុមហ៊ុន​ទទួលយក​កម្មករ​កម្ម​ការិនី​ចូលធ្វើការ​វិញ ក្រោយពី​ក្រុមហ៊ុន​ជួល​ក្រុមជើងកាង​មក​វ៉ៃ​កម្មករនិយោជិត​ដែលជា​ទង្វើ​រំលោភសិទ្ធិ​កម្មករ ដែល​ដឹកនាំ​លោក សុខ រ៉ាវុធ ។​

​ប្រភពព័ត៌មាន​ពី​កម្មករ​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ជួល​ក្រុម​ជនពាល​ប្រដាប់​ដោយ​ដំបង​បំពង់​ទីប​ជាង​១០​នាក់ វ៉ៃ​ទៅលើ​ក្រុមកម្មករ​បណ្តាលអោយរ​បួស​ចំនួន​១០​នាក់ និង​ខួច​ខាត​ទ្រ​ព​សម្បត្តិ​ដូចជា​ម៉ូតូ និង​ទូរ​ស័​ព្ធ​ដៃ​មួយចំនួន​ផងដែរ​។​

​សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ កម្មករ​កម្ម​កា​រិ​គ្រាន់តែ​ប្រមូលផ្តុំ​ទាមទារ​លក្ខខណ្ឌ​ការងារ​ដែលមាន​៩​ចំណុច​ដោយ​សន្តិវិធី​ប៉ុណ្ណោះ រួម​មានះ ១​សូមអោយ​ក្រុមហ៊ុន​ដក​រដ្ឋបាល​ចេញ ២.​អនុញ្ញាត​ច្បាប់​ជូន​កម្មករ​ពេល​មានធុរៈ ៣.​ផ្ដល់ប្រាក់​ធ្វើដំណើរ​បន្ថែម​៣​ដុល្លារ ៤.​ក្រុមហ៊ុន​ដក​ពាក្យបណ្ដឹង​ដែល​ប្ដឹង​កម្មករ ៥.​មិនត្រូវ​ដក​កម្មករ​នៅពេល​ធ្វើ​កូដកម្ម ៦.​សូម​ក្រុមហ៊ុន​ប្ដូរ​កិច្ច​ស​ន្សា​ពី​៣​ខែ​ទៅ​១​ឆ្នាំ ៧.​សូមអោយ​ក្រុមហ៊ុន​ដំឡើង​តម្លៃ​តាម​កំរិត​នៃ​អាវ​ដែល​ដេរ ៨.​ក្រុមហ៊ុន​បន្ថែម​លុយ​បាយ​ពេល​ល្ងាច​២០០០​រៀល ៩.​ក្រុមហ៊ុន​ត្រូវ​បង់ប្រាក់​ឈ្នួល​ជូន​កម្មករ​ធ្វើ​ការងារ​ក្នុង​ថ្ងៃបុណ្យ​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​២៥ ខែមករា នេះ ភាគី​ខាង​ក្រុមហ៊ុន​នៅ​មិនទាន់​ឆ្លើយតប​បែបណា​នៅឡើយ​ទេ​៕