Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2016 ក+ ក-

បាល់ទាត់​៖​ក្រុម​ហង្ស​ក្រហម Liverpool ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ក្នុង​រដូវ​កាល​ដឹកនាំ​ដំបូង​របស់លោក Jurgen Klopp ដោយបាន​យកឈ្នះ​ក្រុម Stoke City ដោយ​បាល់​ប៉េ​ណា​ល់​ទី ៦-៥ បន្ទាប់ពី​សរុប​គ្រាប់​បាល់​ទាំងពីរ​ជើង​ក្រុម​ទាំងពីរ​មាន​ម្នាក់​មួយ​គ្រាប់​ដូចគ្នា​។​
​ក្នុងការ​ទាត់​កាត់សេចក្ដី​នេះ​អ្នកចាំទី​ហង្ស​ក្រហម​អាចជួយ​សង្គ្រោះ​បាល់​ដល់​ទៅ​២​គ្រាប់​។ ៥​គ្រាប់​របស់ Stoke​ធ្វើបាន​ដោយ Jon Walters, Glenn Whelan, Ibrahim Affelay, Xherdan Shaqiri និង​Marco Van Ginkel ចំណែក P eter Crouch និង Marc Muniesa ស៊ុត​អត់​ចូល​។ ឯ​៦​គ្រាប់​របស់ Liverpool មាន Adam Lallana, Christian Benteke, Roberto Firmino, James Milner, Lucas និង​Allen ខណៈ Emre Can ស៊ុត​អត់​ចូល​។ ជ័យជំនះ​នេះ Liverpool នឹង​អង្គុយចាំ Manchester City ឬ Everton ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Wembley ថ្ងៃទី​២៨ ខែ កុម្ភៈ​៕

1195 21643126