ប្តីប្រពន្ធរកស៊ីនាំផ្លែឈើពីថៃមកខ្មែរត្រូវ ក្រុមតាក់ស៊ីកាប់របួសធ្ងន់ រឿងបំណុល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2016 ក+ ក-

ដោយ៖ប៉ែន សុផល

បាត់ដំបង៖បុរសស្ត្រីជាប្តីប្រពន្ធដែលរកស៊ីទិញផ្លៃឈើពីថៃមកលក់នៅ ស្រុកខ្មែរ ត្រូវអ្នកបើកបររថយន្ត និងបក្ខពួកត្រួតកាប់បណ្តាលឲ្យរងរបួស ជាទម្ងន់នៅចំណតបេនឡាន ខណះពីរនាក់ប្តីប្រពន្ធនោះកំពុងរៀប ផ្លៃឈើដាក់លើរថយន្ត។ហិង្សានេះផ្តើមឡើងពីរឿងទារលុយបំណុល។

កាលពីយប់ម៉ោងប្រមាណ២០:៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាប់របងកាស៊ីណូ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិង្សាលើបុរសស្ត្រីជាប្តីប្រពន្ធដែលជាអ្នករក ស៊ីដឹកផ្លែឈើចេញពីថៃចូលតាមច្រកអន្តរជាតិដូងបណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរខណៈកំពុងរៀបផ្លែឈើដាក់រថយន្តស្រាប់តែទាស់សម្តីគ្នាជាមួយ តៃកុងឡានតាក់ស៊ី ហើយឈានដល់ការប្រើអំពើហិង្សា ដោយត្រូវបុរស តៃកុងឡានតាក់ស៊ីយកដាវមកកាប់បណ្តាលអោយរងរបួសទាំងពីរនាក់ ប្តីប្រពន្ធរងរបួសធ្ងន់ និងស្រាលត្រូវគេបញ្ជូនមកមន្ទីរពេទ្យឯកជន ដើម្បី ជួយសង្គ្រោះ។

ស្ត្រីរងគ្រោះមានឈ្មោះប៊ូ ចាន់នីន អាយុ៣៨ឆ្នាំ រស់នៅភូមិត្នោត ស្រុក បារាយ ខេត្តកំពង់ធំ មុខរបរអ្នកដឹកផ្លែឈើចេញពីថៃតាមច្រកអន្តរជាតិ ដូង មកលក់នៅខេត្ត កំពង់ធំ រងរបួសស្រាល។ចំណែកបុរសជាប្តីឈ្មោះ ហុល ហុកទ្រី អាយុ ជាង៤០ឆ្នាំ នៅភូមិឃុំជាមួគ្នា របួសដៃឆ្វេង រយះ ចិញ្ចើម ដាច់ដល់បបូរ មាត់ធ្ងន់ធ្ងរ។

ក្រុមជនដៃដល់ត្រូវគេស្គាល់ម្នាក់ឈ្មោះ រដ្ឋា អាយុជាង២០ឆ្នាំ ជាអ្នករត់ តាក់ស៊ី ពីស្រុកកំរៀង( ឡែម )ទៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម ហើយ មាន បក្ខពួកជាច្រើននាក់ប្រដាប់ដោយកាំបិតគ្រប់ដៃព្រួតឈ្លោះ និងកាប់ លើជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ។

ក្រោយពីធ្វើសកម្មភាពរួចពួកគេគេចខ្លួបាត់អស់មូលហេតុទាស់សម្តីគ្នា គឺបណ្តាលមកពីរឿងទារលុយដែលជំពាក់៕aa112354aaaaabbbbc