Man City ឡើង​ប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ League Cup
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម Manchester City ឡើង​ប៉ះ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​League Cup បន្ទាប់ពី​យក ឈ្នះ ក្រុម​ទូកក្តោង​Everton ៣-១ក្នុងការ​ប្រកួត​ជើង​ទី​២វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់មិញ​។​
​ក្រុម​ភ្ញៀវ Everton ដែល​ឈ្នះ Man City ២-១ កាល​ជើង​ទី​១​បាន​នាំមុខ ១-០ មុន​ទៀត​នៅ​នាទី​១៨ ដែល​រកបាន​ដោយ Ross Barkley​។ ប៉ុន្តែ Fernandinho រក​គ្រាប់​តាម​ស្មើ​នៅ​នាទី​២៤ ខណៈដែល Kevin de Bruyne រកបាន​១​គ្រាប់​ទៀត​នាទី​៧០​។ លទ្ធផល ២-១ នេះ​មិនអាច​នៅ​យូរ​ទេ ពោលគឺ​នាទី​៧៦ Aguero បានតែ​ត​គ្រាប់​ទី​៣ ឲ្យ Man City ឡើង​ផ្ដាច់ព្រ័ត្រ​តែម្ដង ដោយ​សរុប​គ្រាប់​បាល់​ទាំង​២​ជើង​គឺ Man City ឈ្នះ Everton ៤-៣​។​
​គួរ​បញ្ជាក់ថា ពានរង្វាន់ League Cup ឬ Capital One Cup រដូវ​កាល​២០១៥-២០១៦​នេះ នឹងធ្វើការប្រកួតនៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley  នា​ថ្ងៃទី​២៨ ខែកុម្ភៈ​ខាងមុខនេះ​៕

21701205