Adebayor ចុះ​កុងត្រា​ផ្លូវការ​ជាមួយ Crystal Palace
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2016 ក+ ក-

បាល់ទាត់​៖​ក្លិប Crystal Palace បាន​ចុះកិច្ចសន្យា​ជា​ផ្លូវការ​ជាមួយ​កីឡាករ Emmanuel Adebayor រយៈពេល​៦​ខែ ខណៈដែល​កីឡាករ​រូបនេះ​មិនទាន់មាន​ក្លិប​លេង​នៅឡើយ​នោះ​។
​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​តូ​ហ្គោ​វ័យ​៣១​ឆ្នាំ​រូបនេះ មិនមាន​ក្លិប​លេង​ទេ​ចាប់​តាំង​ចាក់​ចេញពី​ក្លិប​មាន់​ខ្នាយ​មាន់​មាស Tottenham កាលពី​ខែកញ្ញា​។ ប៉ុន្តែ​ឥឡូវ​កីឡាករ​រូបនេះ​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្លិប​ដែលស្ថិតនៅលំដាប់​ទី​១១​ក្នុង​ក្របខ័ណ្ឌ Premier League គឺ Crystal Palace រហូតដល់​បញ្ចប់​នៅ​រដូវ​កាល​នេះ​។
​ ​គួរ​បញ្ជាក់ថា អតីត​ខ្សែប្រយុទ្ធ​របស់ Arsenal និង Real Madrid គឺ​កីឡាករ Adebayor ពាក់​ស្លាក​លេខ​២៥​ពេល​ផ្លាស់​មក​កីឡដ្ឋាន Selhurst Park របស់​ក្លិប Crystal Palace៕

art25.1