Liverpool តាមប្រមាញ់ Joel Matip របស់ Schalke 04
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2016 ក+ ក-

បាល់ទាត់​៖​យោងតាម​ប្រភពព័ត៌មាន​ពី Sky Sports បាន​ឲ្យ​ដឹងថា ក្លឹប​ហង្ស​ក្រហម Liverpool កំពុង​ដាក់សំណើរ​ទៅកាន់​ក្លិប Schalke 04 ក្នុងការ​នាំយក​កីឡាករ​ខ្សែការពារ​កណ្តាល Joel Matip ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​៦​លាន​ផោន ។
​ ​ខ្សែការពារ កណ្តាល​សញ្ជាតិ​ដើមកា​មេ​រ៉ូ​ន​វ័យ​២៤​ឆ្នាំ​រូបនេះ​ដែល​ស៊ុត​បញ្ចូល​ទី បាន​៣​គ្រាប់​នៅ Bundesliga បានបង្ហាញ​បំណង​ចង់​ចេញពី​ទឹកដី​អាល្លឺម៉ង់​នៅក្នុង​ខែមករា​នេះ​។ កុងត្រា​ចាស់​របស់ Matip ជាមួយ Schalke នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល តែ​យ៉ាងណាក៏ដោយ ក្លឹប​ដែលមាន​រហស្សនាម​ថា The Royal Blues ចង់​ឲ្យ​គេ​ចុះ​កុងត្រា​ថ្មី​បន្តទៀត​។
​ ​អ្នកចាត់ការ Liverpool លោក Jurgen Klopp បច្ចុប្បន្នកំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​តំបន់​ការពារ​របស់​ក្រុម បន្ទាប់ពី ២៣​ប្រកួត កន្លងមក ហង្ស​ក្រហម ធ្វើ​របូត​គ្រាប់​បាល់​រហូតដល់​៣២​គ្រាប់ ច្រើនជាង​ក្រុម​ណា​ទាំងអស់​ដែល​ឈរ​ពី​លេខ​១ ដល់​១១​ក្នុង​តារាង​។ ក្រៅពី Liverpool នៅមាន​ក្លឹប​ធំ​២​ផ្សេងទៀត​មកពី​ក្របខ័ណ្ឌ​របស់​បារាំង ដែលជា​គូប្រជែង​ក្នុងការ​ដណ្ដើម​ទិញ​ខ្សែការពារ​វ័យ​២៤​ឆ្នាំ​ខាងលើ​៕

art30.1